Connect with us

បាល់ទាត់អន្តរជាតិ

Arsenal នឹង​ចុះ​ហត្ថលេខា​លើ Marcus Rashford ប្រសិន​បើ​ខ្សែប្រយុទ្ធ​រូប​នេះ​ចង់​ចាកចេញ​ពី Man United

Published

on

ក្លឹប​កាំភ្លើងធំ Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​តាមដាន​យ៉ាងយក​ចិត្ត​ទុក​ដាក់​នូវ​ស្ថានភាព​របស់ Marcus Rashford ជាមួយ​ក្លឹប​បិសាចក្រហម Manchester United។ ក្លឹប​កាំភ្លើងធំ ត្រូវ​បាន​គេ​ដឹង​ថា កំពុងពិចារណា​លើ​លទ្ធភាព​ដែល​អាច​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​នា​រដូវក្ដៅ​ខាង​មុខ។

យ៉ាង​ណា​មិញ Marcus Rashford គឺ​ជា​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប​បិសាចក្រហម​ផ្ទាល់​តែ​ម្ដង។ កីឡាករ​វ័យ 26 ឆ្នាំ​រូបនេះ មាន​ទម្រង់​លេង​មិន​សូវ​លេច​ធ្លោរ​ប៉ុន្មាន​ឡើយ​នៅ​រដូវកាល​ឆ្នាំ 2023-2024 នេះ ដោយ​ស៊ុត​បញ្ចូលទី​បាន​តែ 4 គ្រាប់ និង Assists 6 ដង ប៉ុណ្ណោះ ក្នុង​ការ​បង្ហាញ​ខ្លួន 26 ប្រកួត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ អនាគត​របស់ Marcus Rashford ជាមួយ​ក្លឹប​បិសាចក្រហម​កំពុង​ត្រូវ​បាន​គេ​លើក​យក​មក​វែកញែក ខណៈ​ដែល​គាត់​ទើប​នឹង​មាន​រឿង​រកាំរកូស​ជាមួយ​ក្លឹប​ពាក់ព័ន្ធ​នឹង​ខ្សែប្រយុទ្ធ​រូប​នេះ​បាន​ចូល​កម្សាន្ត​នៅ​ក្លឹប​រាត្រី ក្នុង​ទីក្រុង Belfast ហើយ​ថ្ងៃ​បន្ទាប់​គាត់​បាន​សុំ​ច្បាប់​មិន​មក​ហ្វឹកហាត់ ដោយ​កុហក​ថា មាន​បញ្ហា​សុខភាព។

បិសាចក្រហម Man United ត្រូវ​បាន​គេ​អះអាង​ថា មិនមាន​ចេតនា​ចង់​លក់ Rashford ដែល​ជា​កីឡាករ​ដ៏​មាន​ទេពកោសល្យ​របស់​ក្លឹប​ឡើយ ប៉ុន្តែ​បើ​យោង​តាម Football Insider បាន​ឲ្យ​ដឹង​ថា ក្លឹប​កាំភ្លើងធំ Arsenal កំពុង​តាមដាន​ពី​ស្ថានភាព​ដែល​កើត​ឡើង​រវាង​ក្លឹប និង​កីឡាករ​រូប​នេះ។ ពួក​គេ​មាន​លទ្ធភាព​អាច​នាំ​យក​កីឡាករ​ឆ្នើម​រូប​នេះ​មក Emirate បាន ប្រសិន​បើ ​Rashford ចង់​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២