បាល់ទាត់អន្តរជាតិ
Barcelona នឹងលក់កីឡាកររបស់ខ្លួន 2 រូប ដើម្បីយកលុយទិញ Federico Chiesa

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការលក់កីឡាករសំខាន់ៗរបស់ខ្លួនចំនួន 2 រូប ដើម្បីយកថវិកាសម្រាប់ការចុះហត្ថលេខាផ្ទេរតារាឆ្នើមរបស់ក្លឹប Juventus គឺកីឡាករ Federico Chiesa ដែលបច្ចុប្បន្នកំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចង់បានពីក្លឹបតោខៀវ Chelsea ផងដែរ។
តាមការរាយការណ៍ដោយគេហទំព័រ Calciomercato របស់អ៊ីតាលីបានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹបយក្សអេស្ប៉ាញលោក Xavi Hernandez កំពុងពេញចិត្តយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់កីឡាករសញ្ជាតិអ៊ីតាលីរូបនេះ ហើយមានបំណងចង់នាំយកគាត់ពីទឹកដីកំណើតមកកាន់ Spotify Camp Nou។
យោងតាមសារព័ត៌មានអ៊ីតាលីដដែលនេះដែរបានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona បានត្រៀមខ្លួនរួចជាស្រេច ក្នុងការលក់ចេញនូវខ្សែប្រយុទ្ធស្លាប 2 រូបដែលមាន Ousmane Dembele និង Ferran Torres ដើម្បីទទួលបានថវិកាមួយចំនួនសម្រាប់ទិញ Federico Chiesa។ ទន្ទឹមនឹងនេះដែរ កីឡាករវ័យ 25 ឆ្នាំ Federico Chiesa ត្រូវបានគេគិតថា នឹងយល់ព្រមចាកចេញពី Juventus ខណៈដែលក្លឹបមួយនេះ កំពុងស្ថិតក្នុងស្ថានភាពលំបាកមួយ ដោយត្រូវបានគេដក 15 ពិន្ទុ ហើយប្រឈមមុខនឹងការមិនមានកៅអីប្រកួតប្រជែង UEFA Champions League រដូវកាលក្រោយទៀតផង។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Varane បង្ហាញបំណងចង់ត្រឡប់ទៅអតីតក្លឹបចាស់វិញ ហើយចូលនិវត្តន៍នៅទីនោះ
-
បាល់ទាត់អន្តរជាតិ10 hours ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ1 day ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!