បាល់ទាត់អន្តរជាតិ
Chelsea ហ៊ានចាយដល់ 100 លានអឺរ៉ូ ប្រសិនបើ Real Madrid ព្រមលក់កីឡាកររូបនេះឲ្យពួកគេ

ម្ចាស់ក្លឹបតោខៀវ Chelsea លោក Todd Boehly កំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការដាក់សំណើរផ្ទេរ ដ៏គួរឲ្យចាប់អារម្មណ៍មួយ នៅក្នុងទីផ្សារដោះដូរកីឡាករនាចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែលគោលដៅនៃការចង់បានរបស់ពួកគេគឺខ្សែបម្រើឆ្នើមមួយរូបរបស់ក្លឹបអធិរាជស Real Madrid។
ប្រធានក្លឹបតោខៀវពេញចិត្តយ៉ាងខ្លាំងជាមួយនឹងសមត្ថភាពរបស់កីឡាករសញ្ជាតិអ៊ុយរូហ្គាយ Federico Valverde។ យ៉ាងណាលុយមិនមែនជាបញ្ហាឡើយសម្រាប់លោក Todd Boehly ដែលក្លឹបកំពុងត្រូវការពង្រឹងបន្ថែមទៀតនៅតំបន់បម្រើកណ្តាល ហើយពួកគេសុខចិត្តចំណាយប្រាក់ 100 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើកីឡាករឆ្នើមរូបនេះមកពីទឹកដីអេស្ប៉ាញ។
យោងទៅតាមរបាយការណ៍ពី El Nacional បានឲ្យដឹងថា កាលពីដើមឆ្នាំនេះ ក្លឹបតោខៀវ Chelsea ចំណាយប្រាក់ខ្ទង់ 600 លានអឺរ៉ូ ទៅលើការនាំយកកីឡាករចំណូលថ្មី ប៉ុន្តែទម្រង់លេងរបស់ក្រុមនៅមិនទាន់លេចធ្លោរខ្លាំងនោះឡើយ ហើយពួកគេព្យាយាមចាយលុយបន្ថែមទៀតដើម្បីចុះហត្ថលេខាកីឡាចំណូលថ្មីនៅរដូវក្ដៅខាងមុខ។ កីឡាករដែលជាគោលដៅនៃការចង់បានខ្លាំងបំផុតរបស់គេគឺខ្សែបម្រើ Federico Valverde។
ដោយឡែកបច្ចុប្បន្ន Federico Valverde ត្រូវបានគេចាត់ទុកថា ជាកីឡាករដ៏សំខាន់ម្នាក់នៅក្នុងគម្រោងរបស់លោក Carlo Ancelotti ហើយត្រូវបានគេមើលឃើញថា កីឡាករឆ្នើមរូបនេះ គឺជាផែនការរយៈពេលវែងរបស់ក្លឹប។ គាត់ក៏មិនចង់ចាកចេញពី La Liga ផងដែរ ខណៈដែលគាត់ និងប្រពន្ធរបស់គាត់ធ្លាប់បាននិយាយជាច្រើនដងមកហើយថា គេពេញចិត្តនឹងជីវិតនៅក្នុងប្រទេសអេស្ប៉ាញ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ23 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ