បាល់ទាត់អន្តរជាតិ
Jurgen Klopp ជម្រុញឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីដល់ James Milner
គ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp ត្រូវបានគេរាយការណ៍ថា ចង់រក្សាទុកខ្សែបម្រើចាស់វស្សា James Milner បន្ត 1 ឆ្នាំទៀត សម្រាប់រដូវកាលក្រោយ។ យ៉ាងណាមិញ កីឡាករវ័យ 37 ឆ្នាំរូបនេះនឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃរដូវកាល ពេលដែលកុងត្រារបស់គាត់ផុតកំណត់។
James Milner ត្រូវបានគេមើលឃើញថា នឹងចាកចេញពីក្លឹបហង្សក្រហម ខណៈដែលពួកគេកំពុងរៀបចំកែសម្រួលនៅតំបន់ខ្សែបម្រើរបស់ក្រុមនៅរដូវក្ដៅនេះផងដែរ។ បុរសសញ្ជាតិអង់គ្លេសរូបនេះ មិនសូវមានឱកាសបង្ហាញខ្លួននៅលើទីលានប្រកួត ក្នុងនាមជាជម្រើសដំបូងរបស់ក្រុមប៉ុន្មានឡើយរដូវកាលនេះ។
ប៉ុន្តែភាពប៉ិនប្រសប់, បទពិសោធន៍ និងលក្ខណៈជាអ្នកដឹកនាំរបស់ James Milner បានធ្វើឲ្យគាត់ក្លាយជាមនុស្សម្នាក់នៅតែសំខាន់សម្រាប់គ្រូបង្វឹកលោក Jurgen Klopp។ អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ក្លាយជាជម្រើសដំបូងត្រឹមតែ 6 ប្រកួតប៉ុណ្ណោះ ប៉ុន្តែគាត់បានបង្ហាញខ្លួនសរុប 32 ប្រកួតនៅរដូវកាលនេះ។
យោងតាម Football Insider បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool គ្រោងនឹងផ្ដល់កុងត្រាថ្មីមួយឆ្នាំទៀតដល់ James Milner ដើម្បីឲ្យគាត់បន្តស្នាក់នៅ Anfield រដូវកាលក្រោយទៀត ដែលការសម្រេចចិត្តនេះជាការចង្អុលបង្ហាញពីគ្រូបង្វឹករបស់ក្លឹបគឺលោក Jurgen Klopp ផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Pedro Porro ប្រាប់ថា ខ្លួនចង់មានអាជីពបាល់ទាត់អស្ចារ្យ ដូចកីឡាករឆ្នើម 2 រូបនេះ!!!
-
បាល់ទាត់អន្តរជាតិ5 days ago
Borussia Dortmund កំពុងរៀបចំថវិការទិញយកខ្សែការពារមួយរូបរបស់ Man City
-
បាល់ទាត់អន្តរជាតិ5 days ago
ខកបំណងខ្លាំង! Milan Skriniar កំពុងរកច្រកចេញពី PSG