Connect with us

បាល់ទាត់អន្តរជាតិ

Antonio Rudiger បដិសេធ​សំណើរ មិន​ផ្ទេរទៅ​ក្លឹប​បិសាចក្រហម Manchester United

Published

on

យោងតាម​របាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ខ្សែការពារ Antonio Rudiger របស់​ក្លឹបតោខៀវ Chelsea បាន​បដិសេធ​សំណើរ​របស់​ក្លឹប​បិសាចក្រហម Manchester United ដែល​ធ្វើការ​ស្នើ​សុំ​ទិញ​ខ្សែការពារ​រូប​នេះ។

Rudiger ដែល​បច្ចុប្បន្ន​មាន​វ័យ 29 ឆ្នាំ គឺជា​គោលដៅ​មួយ​របស់ Manchester United នៅពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ក្នុង​ខែមិថុនា​នេះ ខណៈ​ដែល​កុងត្រា​បច្ចុប្បន្ន​របស់​កីឡាករ​អាឡឺម៉ង់​រូប​នេះ​នៅ Stamford Bridge នឹង​ផុត​កំណត់នៅ​ចុងបញ្ចប់​នៃ​រដូវកាល​នេះ។

យ៉ាង​ណា​មិញ ភាគីទាំងពីរ​រដែល​មាន​ក្លឹប Manchester United និង Rudiger ត្រូវ​បាន​គេ​ជឿថា បាន​ធ្វើការ​ពិភាក្សា​គ្នា​ខ្លះៗ​រួចហើយ​អំពី​ការ​ផ្ទេរ​ទៅ Old Trafford ។

ប៉ុន្តែ​បើ​យោង​តាម​សារព័ត៌មាន Manchester Evening News បាន​រាយការណ៍ថា Rudiger ទំនង​ជា​នឹងបដិសេធ​សំណើរ​របស់ Manchester United ខណៈ​ដែល​គាត់​មាន​បំណង​ចង់​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប​ណា​ដែលប្រាកដ​ថា នឹង​អាច​លេង Champions League នៅ​រដូវ​កាលក្រោយ​បាន។

បច្ចុប្បន្ន​ក្លឹប​បិសាចក្រហម Manchester United ចាញ់​ក្រុម​លេខ 4 Tottenham ចំនួន​បីពិន្ទុ និង​មាន​ចំនួនប្រកួត​ដូចគ្នា។

វា​ជា​រឿង​ដែល​ខក​ចិត្ត​មួយ​សម្រាប់​ក្លឹប​បិសាចក្រហម Manchester United ដែល​កំពុង​ត្រូវ​ការ​ខ្សែការពារ​កណ្តាល​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ដើម្បី​អាច​ប្រកួត​ប្រជែង​នៅ​ក្នុងក្របខ័ណ្ឌ Premier League រដូវកាល​ក្រោយ។

ប្រភព: Metro

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២