Connect with us

បាល់ទាត់អន្តរជាតិ

ស្ថានភាព​របួស​របស់ Antonio Rudiger កំពុង​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ការ​រំពឹង​ទុក

Published

on

ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ដែល​ជា​ការ​ប្រកួត​នៅ​ជុំ​ទី 20 នៃ​ក្របខណ្ឌ La Liga រវាង​ក្លឹប​អធិរាជ​ស Real Madrid និង Getafe ខ្សែការពារ​កណ្ដាល Antonio Rudiger បាន​រង​របួស​នៅ​ក្នុង​តង់​ទី 1 ដោយ​បាន​បង្ខំ​ឲ្យ​គ្រូ​បង្វឹក​របស់​ក្លឹប​គឺ​លោក Carlo Ancelotti បាន​ប្ដូរ​គេ​ចេញ​មុន​ចាប់​ផ្ដើម​ការ​ប្រកួត​តង់ទី 2។

ជាក់​ស្តែង របួស​របស់​ខ្សែការពារ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ បាន​ប្រែ​ទៅ​ជា​ធ្ងន់ធ្ងរ​ជាង​ការ​រំពឹង​ទុក ហើយ​បើតាម​​ព័ត៌មាន​​របស់ Marca បាន​អះអាង​ថា Antonio Rudiger នៅ​មិន​ទាន់​អាច​ចូល​ហ្វឹកហាត់​វិញ​បាន​ទេ។ យ៉ាង​ណា នៅ​ប្រកួត​បន្ទាប់​ដែល​ត្រូវ​ប៉ះ​នឹង Atletico Madrid លោក Carlo Ancelotti អាច​នឹង​សម្រេច​ចិត្ត​ប្រើប្រាស់ Nacho Fernandez និង Dani Carvajal ជា​ខ្សែការពារ​កណ្តាល ជំនួស​ឲ្យ​កីឡាករ​ដែល​បាន​រងរបួស។

Antonio Rudiger គឺ​ជា​ខ្សែការពារ​កណ្ដាល​ដ៏​សំខាន់​របស់​ក្លឹប Real Madrid ដោយ​គាត់​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ក្របខណ្ឌ La Liga ចំនួន 21 ប្រកួត នៅ​រដូវកាលនេះ ដោយ​ក្នុង​ចំណោម​ប្រកួត​សរុប គាត់​បាន​ខកខាន​ការ​ប្រកួត​តែ​ម្ដង​ប៉ុណ្ណោះ។ គិត​ចាប់​តាំង​ពី​បាន​ផ្ទេរ​មក Real Madrid ក្នុង​ឆ្នាំ 2022 មក​ទល់​នឹង​ពេល​នេះ Rudiger បាន​លេង​ប្រកួត​សរុប​រហូត​ដល់ 83 ប្រកួត និង​បាន​ឈ្នះពានរង្វាន់​ជា​ច្រើន​ជាមួយ​ក្លឹប​ផង​ដែរ​ដូច​ជា៖ Club World Cup, UEFA Super Cup, Copa del Rey និង Spanish Super Cup ជាដើម។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២