បាល់ទាត់អន្តរជាតិ
Kompany ដឹកនាំ Burnley ឲ្យឡើងមកលេងនៅ Premier League វិញរដូវកាលក្រោយ

កាលពីម្សិលមិញនេះក្លឹប Burnley បានឈ្នះការប្រកួតជាមួយ Middlesbrough ក្នុងលទ្ធផល 2-1 ដែលធ្វើឲ្យពួកគេកាន់កាប់តំណែងជាក្រុមកំពូលនៅ Championship រដូវកាលនេះ ទោះជានៅសល់ 7 ប្រកួតទៀតក៏ដោយ និងមានឱកាសប្រូម៉ូតឡើងមកលេងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស Premier League វិញសម្រាប់រដូវកាលក្រោយ។
យ៉ាងណាមិញ Burnley បានទទួលការផ្លាស់ប្តូរជាច្រើន បន្ទាប់ពីពួកគេត្រូវបានកាត់ចេញពី Premier League កាលពីរដូវកាលមុន ដោយគ្រូបង្វឹកលោក Vincent Kompany បានបង្កើតស្ទីលលេងថ្មីយ៉ាងឆាប់រហ័ស និងប្រែក្លាយក្រុមមួយនេះ ឲ្យទៅជាក្រុមដែលគ្រប់គ្នាខ្លាចរអារបំផុតនៅ Championship រដូវកាលនេះ។
Vincent Kompany គឺជាអតីតកីឡាកររបស់ក្លឹបមេឃខៀវ Manchester City ដែលបានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់នៅថ្ងៃទី 17 ខែ សីហា ឆ្នាំ 2020។ គាត់បានប្រឡូកក្នុងអាជីពជាគ្រូបង្វឹកលើកដំបូងអំឡុងឆ្នាំ 2020 ដោយដឹកនាំក្លឹប Anderlecht។ នៅថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2022 Kompany ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លឹប Burnley នៅ EFL Championship។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់ជាតិ14 hours ago
ភ្នំពេញក្រោន (PPC) គ្រងតំណែងជើងឯកពានរង្វាន់ ខេមបូឌានលីគខាប់ 2023