បាល់ទាត់អន្តរជាតិ
លោក Ralf Rangnick គាំទ្រក្លឹបឲ្យចុះហត្ថលេខាលើខ្សែប្រយុទ្ធ Christopher Nkunku
យោងតាមរបាយការណ៍ចុះផ្សាយចុងក្រោយមួយបានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United កំពុងចង់ចុះហត្ថលេខាលើតារាឆ្នើមរបស់ក្លឹប Red Bull Leipzig គឺកីឡាករ Christopher Nkunku នៅរដូវក្តៅនេះ ដោយមានអ្នកចាត់ការទូទៅលោក Ralf Rangnick ជាអ្នកគាំទ្រលើរឿងនៃផងដែរ។
ក្លឹបបិសាចក្រហម Manchester United មានបញ្ហាជាមួយនឹងតំបន់ប្រយុទ្ធនៅរដូវកាលនេះ បូករួមជាមួយនឹងវ័យកាន់តែចាស់របស់កីឡាករឆ្នើម Cristiano Ronaldo។ លើសពីនេះទៅទៀត Jadon Sancho និង Marcus Rashford មិនអាចលេងបានស៊ីចង្វាក់គ្នាឡើយ ដែលជាហេតុផលត្រូវបង្ខំឲ្យបិសាចក្រហម សម្លឹងមើលដំណោះស្រាយនៅរដូវកាលដោះដូរកីឡាករឈានមកដល់។
ក្នុងចំណោមខ្សែប្រយុទ្ធជាច្រើនដែលបិសាចក្រហមចាប់អារម្មណ៍នោះ មានខ្សែប្រយុទ្ធសញ្ជាតិបារាំង Christopher Nkunku។ កីឡាករពាក់លេខ 18 របស់ RB Leipzig រូបនេះស៊ុតបញ្ចូលទីបាន 30 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 19 ដង ក្នុង 44 ប្រកួតដែលគាត់បានលេង នៅរដូវកាលនេះ។
មានមជ្ឈដ្ឋានជាច្រើនបានអះអាងថា មិនមែនតែក្លឹបបិសាចក្រហមមួយប៉ុណ្ណោះទេ ដែលចង់បាន Nkunku សូម្បីតែក្លឹបធំៗនៅតំបន់អឺរ៉ុប ក៏បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើគាត់ដែរ។ ហេតុផលទាំងនេះហើយទើប RB Leipzig បានដាក់តម្លៃផ្ទេរកីឡាកររូបនេះ 65 លានអឺរ៉ូ សម្រាប់ក្លឹបណាដែលចង់បានគាត់។
ប្រភព: Si.com
-
បាល់ទាត់អន្តរជាតិ4 days ago
Barcelona ជួលអង្គរក្សផ្ទាល់ខ្លួនឲ្យតាមការពារ Lamine Yamal
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្លះៗអំពីការប្រកួតបើកឆាក UCL រំលងអាធ្រាតនេះរវាង Liverpool និង AC Milan
-
បាល់ទាត់អន្តរជាតិ4 days ago
ខ្សែប្រយុទ្ធសំខាន់ម្នាក់របស់ក្លឹប Real Madrid របួសមិនអាចចូលលេងបាន 2 ខែ