Connect with us

បាល់ទាត់អន្តរជាតិ

Christopher Nkunku នឹង​អវត្តមាន​រយៈពេល 4 ខែ ដោយ​សារ​របួស

Published

on

ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Christopher Nkunku របស់​ក្លឹប​តោខៀវ Chelsea ត្រូវ​បាន​គេ​ដឹង​ថា នឹង​ខកខាន​ការ​ប្រកួត​រហូត​ដល់ 4 ខែ បន្ទាប់​ពី​គាត់​បាន​សម្រេច​ចិត្ត​ទទួល​ការ​វះ​កាត់​លើ​របួស​ជង្គង់ ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​ប្រកួត​មុន​បើក​រដូវកាល​កន្លង​ទៅ។

កីឡាករ​​វ័យ 25 ឆ្នាំ​​រូបនេះ​បាន​បង្ហាញ​នូវ​ទម្រង់​លេង​យ៉ាង​លេចធ្លោរ ​ក្នុង​អំឡុង​នៃ​ការ​ប្រកួត​នៅ​​រដូវ​ក្ដៅ​របស់​​តោ​ខៀវ Chelsea ប៉ុន្តែ​​បាន​សម្រាក​ក្នុង​តង់​ទី​មួយ​នៃ​ការ​ប្រកួត​មិត្តភាព​ជាមួយ Borussia Dortmund កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន។ ដំបូង​ឡើយ Chelsea សង្ឃឹម​ថា របួស​មិន​ធ្ងន់ធ្ងរ​ពេក​ទេ​សម្រាប់ Christopher Nkunku ប៉ុន្តែ​ជាក់​ស្ដែង​ខ្សែ​ប្រយុទ្ធ​រូប​នេះ នឹង​ត្រូវ​ចាយពេល​វេលា​របស់​គាត់​នៅ​​ក្រៅ​ទីលាន​ជា​ច្រើន​សប្តាហ៍។

យ៉ាង​ណា​មិញ នៅ​ថ្ងៃ​នេះ​ក្លឹប​តោខៀវ Chelsea ក៏​បាន​ប្រកាស​បញ្ជាក់​ដែរ​ថា Nkunku តម្រូវ​ឲ្យ​ធ្វើ​ការ​វះកាត់​លើ​បញ្ហា​របួស​របស់​គាត់ ហើយ​នឹង​អាច​អវត្តមាន​រយៈពេល 4 ខែ។ ដូច្នេះ​មាន​ន័យ​ថា Nkunku នឹង​វត្តមាន​រហូត​ដល់​ខែ​ធ្នូ ដែល​នឹង​ខកខាន​យ៉ាង​ហោច​ណាស់ 13 ប្រកួត​នៅ Premier League ក៏​ដូចជា​ការ​ប្រកួត​បើកឆាក​នៃ EFL Cup ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២