Connect with us

បាល់ទាត់អន្តរជាតិ

Raheem Sterling កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ក្លឹប AC Milan

Published

on

ខ្សែ​ប្រយុទ្ធ​ស្លាប​ល្បឿនលឿន Raheem Sterling ត្រូវ​បាន​គេ​ភ្ជាប់​ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប​យក្ស​នៅ​អ៊ីតាលី AC Milan នៅ​រដូវក្ដៅ​នេះ ស្រប​ពេល​ជាមួយគ្នា​នឹង​​សេចក្តី​រាយការណ៍​អំពី​ការ​លក់​ក្លឹបក្នុង​តម្លៃ 850 លាន​ផោន​ផង​ដែរ។

អ្នក​វិយោគ​របស់បារ៉ែន​បាន​ចាប់​អារម្មណ៍​ក្នុង​ការ​ទិញ​យក​ក្លឹប AC Milan ហើយ​បាន​ដាក់​គោលដៅ​នាំ​យក Sterling មក​កាន់​ទឹក​ដី​នៃ​ប្រទេស​អ៊ីតាលី ប្រសិន​បើ​អ្វីៗ​គ្រប់​យ៉ាង​ដំណើរ​ការ​ដូច​នឹង​ការ​គ្រោង​ទុក ពោល​គឺ​ពួក​គេ​អាច​ទិញ​ក្លឹប AC Milan បាន​សម្រេ​ច។

ទោះជា​យ៉ាងណា​ក៏ដោយ ខ្សែប្រយុទ្ធ​របស់​ក្លឹប​មេឃខៀវ Manchester City បាន​បដិសេធ​មិន​ធ្វើការ​សម្រេច​ចិត្តណាមួយ​អំពី​អនាគត​របស់​គាត់​នាពេល​នេះ​ រហូត​ដល់​ចុង​បញ្ចប់​នៃរ​ដូវកាល។ កុងត្រា​បច្ចុប្បន្ន​របស់ Sterling ជាមួយ​ក្លឹប Manchester City នឹង​ផុត​កំណត់​នៅឆ្នាំ 2023 ហើយ​គាត់​នឹង​ត្រូវ​ការ​ចរចា​បន្តកុងត្រា រឺ​អាច​ធ្វើការ​សម្រេចចិត្ត​ចាកចេញ​នា​រដូវក្តៅនេះ។

គួរ​រំលឹក​ផង​ដែរ​ថា Raheem Sterling ធ្លាប់​ជា​កីឡាករ​សំខាន់​ម្នាក់​របស់​ក្លឹប Manchester City ប៉ុន្តែ​ក្រោយ​មក​គុណភាព​នៃ​ការ​លេង​ហាក់​ដូច​ជាថមថយ ស្រប​ពេល​ដែល​កីឡាករ​វ័យ​ក្មេង​មួយ​ចំនួន​លេង​បាន​ល្អ​ជាង​គាត់​នោះ ធ្វើ​ឲ្យ Sterling មិន​សូវ​បាន​បង្ហាញ​ខ្លួន ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola។

Raheem Sterling ត្រូវ​បាន​ក្លឹប​មេឃខៀវ Man City ចុះ​ហត្ថលេខា​មក​ពី​ក្លឹប​ហង្សក្រហម Liverpool កាល​ពី​ឆ្នាំ 2015។ កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ ស៊ុត​បញ្ចូល​ទី​បាន 10 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 4 ដង នៅរដូវកាល​នេះ (2021-2022)។

ប្រភព: Eurosport

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២