បាល់ទាត់អន្តរជាតិ
តោខៀវ Chelsea ប្រកាសបញ្ជាក់ពីការចុះហត្ថលេខាលើ Christopher Nkunku
នៅមុននេះបន្តិច ក្លឹបតោខៀវ Chelsea បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករ Christopher Nkunku ពី RB Leipzig ក្នុងកុងត្រារយៈពេល 6 ឆ្នាំ។ កិច្ចព្រមព្រៀងរវាងភាគីទាំងពីរ គឺកីឡាករ និងក្លឹបត្រូវបានគេដឹងថា កើតឡើងតាំងពីយូរមកហើយ ដោយ Nkunku បានធ្វើតេស្ដផ្នែកវេជ្ជសាស្ត្រនៅក្នុងខែកញ្ញា និងយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួននៅខែធ្នូឆ្នាំមុន។
ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះ Nkunku បានចូលរួមជាផ្លូវការនៅក្របខណ្ឌ Premier League ចាប់ពីថ្ងៃទី 1 ខែកក្កដា តទៅជាមួយនឹងកិច្ចព្រមព្រៀងនៅ Stamford Bridg សម្រាប់តម្លៃផ្ទេរប្រហែលជា 60 លានអឺរ៉ូ (51.3 លានផោន) ដោយកុងត្រាមានសុពលភាពរហូតដល់ ឆ្នាំ 2029។
យ៉ាងណាមិញ Nkunku បានប្រាប់កាសែតផ្លូវការណ៍របស់ក្លឹបថា៖ “ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមជាមួយ Chelsea។ ការខិតខំប្រឹងប្រែងដ៏ធំមួយត្រូវបានធ្វើឡើង ដើម្បីនាំខ្ញុំមកទីនេះ ហើយខ្ញុំទន្ទឹងរង់ចាំជួបជាមួយគ្រូបង្វឹក និងមិត្តរួមក្រុមថ្មីរបស់ខ្ញុំ ក៏ដូចជាការបង្ហាញសមត្ថភាពសម្រាប់អ្នកគាំទ្រ Chelsea នូវអ្វីដែលខ្ញុំអាចធ្វើបាននៅលើទីលាន”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
តែតចូលមួយគ្រាប់ហើយ Gabriel Magalhaes ឆ្លៀតអបអរឌឺខ្សែប្រយុទ្ធរបស់ក្លឹប Sporting CP
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ