Connect with us

បាល់ទាត់អន្តរជាតិ

Eddie Nketiah ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​ក្រុម​ជម្រើស​ជាតិ​ជា​លើក​ដំបូង ខណៈ​ដែល Sterling មិន​មាន​ឈ្មោះ​

Published

on

ខ្សែ​ប្រយុទ្ធ Raheem Sterling ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស សម្រាប់​ការ​ប្រកួត​ជា​មួយ​អ៊ុយក្រែន និង​ស្កុតឡែន នៅ​ដើម​ខែ​នេះ ហើយ​លោក Gareth Southgate ដែល​ជា​គ្រូ​បង្វឹក​បាន​កោះហៅ​បេក្ខភាព​ថ្មី​ដោយ​ជំនួស​វិញ​ដោយ​ខ្សែប្រយុទ្ធ Eddie Nketiah របស់​ក្លឹប​កាំភ្លើងធំ Arsenal។

យ៉ាង​ណា​មិញ មិត្ត​រួម​ក្រុម Chelsea របស់ Sterling គឺ​កីឡាករ Levi Colwill ត្រូវ​បាន​ទទួល​ការ​កោះហៅ​ឲ្យ​ចូល​ក្រុម​ជម្រើស​ជាតិ​ជា​លើក​ដំបូង ខណៈ​ដែល Harry Maguire និង Kalvin Phillips ក៏​នៅ​តែ​មាន​ឈ្មោះ​ដដែល។ ដូចគ្នា​នេះ​ដែរ ខ្សែបម្រើ Jordan Henderson នៅ​តែ​ជាប់​ជម្រើស​ជាតិ​ដូចមុន ទោះ​បី​ជា​គាត់​បាន​ចាកចេញ​ទៅ Al-Ettifaq នៅ Saudi Pro League ក៏​ដោយ។

ខាង​ក្រោយ​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​អស់ ដែល​ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស សម្រាប់​ការ​ប្រកួត​ឆ្នាំ 2023 នេះ។

ប្រភព: Englandfootball

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២