បាល់ទាត់អន្តរជាតិ
Raheem Sterling ប្រាប់ថា Pochettino គឺជាគ្រូបង្វឹកដ៏ល្អបំផុត

តារាឆ្នើម Raheem Sterling របស់ក្លឹបតោខៀវ Chelsea បានលើកឡើងថា លោក Mauricio Pochettino គឺជាគ្រូបង្វឹកដ៏ល្អបំផុត ក្នុងការដឹកនាំក្រុម។ ខ្សែប្រយុទ្ធរូបនេះបាននិយាយដោយសង្កត់ធ្ងន់ថា កាលពីគាត់នៅជាកីឡាករក្រុមផ្សេង វាពិតជាពិបាកក្នុងការលេងតទល់ជាមួយក្រុមរបស់លោក Pochettino ណាស់។
លើសពីនេះទៅទៀត កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានបន្ថែមថា Mauricio Pochettino គឺជាគ្រូបង្វឹកដែលត្រូវនឹងតម្រូវការរបស់ក្លឹបតោខៀវផងដែរ។ Sterling បានប្រាប់ទៅកាន់ទំព័រផ្លូវការរបស់ Chelsea ថា៖ “នៅពេលខ្ញុំបានលឺអំពីការតែងតាំងលោក Mauricio Pochettino ដំបូង ខ្ញុំគិតថាវាជារឿងដ៏រំភើបមួយ។ ខ្ញុំដឹងថាវាលំបាកប៉ុណ្ណាក្នុងការលេងតទល់ជាមួយក្រុមរបស់គាត់។… ខ្ញុំគ្រាន់តែដឹងថា គាត់នឹងក្លាយជាគ្រូបង្វឹកដែលនាំមកនូវអ្វីដែលយើងកំពុងត្រូវការ”។
យ៉ាងណាមិញ វាគ្មានអ្វីគួរឲ្យចម្លែកទេដែល Raheem Sterling បានសរសើរគ្រូបង្វឹករបស់ខ្លួនលោក Mauricio Pochettino។ ទោះជាយ៉ាងណាក៏ដោយ Pochettino បានដឹកនាំប្រកួតដំបូងរបស់ខ្លួនដោយជោគជ័យកាលពីប៉ុន្មានថ្ងៃមុន ដែលជាការប្រកួតមិត្តភាពជាមួយក្លឹប Wrexham ហើយបញ្ចប់ដោយលទ្ធផល 5 ទល់នឹង 0។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល