បាល់ទាត់អន្តរជាតិ
Raheem Sterling បដិសេធលុយធំពីក្លឹបនៅអារ៉ាប៊ីសាអូឌីត

កីឡាករឆ្នើម Raheem Sterling ត្រូវបានគេរាយការណ៍ថា បានច្រានចោលសំណើរជាទឹកប្រាក់ដ៏ធំចំនួន 900,000 ផោន ក្នុងមួយសប្តាហ៍ពីក្លឹបនៅ Saudi Pro League កាលពីដើមរដូវកាលកន្លងទៅ។ កីឡាករដែលមិនស្រវាលុយជាធំរូបនេះ បានប្ដេជ្ញាបន្តនៅជាមួយ Chelsea ដើម្បីឱកាសឈ្នះពាន និងបន្តអាជីពបាល់ក្នុងកម្រិតខ្ពស់នៅតំបន់អឺរ៉ុប។
យ៉ាងណាមិញ Raheem Sterling បានចាកចេញពីក្រុមរបស់លោក Pep Guardiola ទៅ Stamford Bridge កាលពីរដូវក្តៅឆ្នាំ 2022 ហើយគិតចាប់តាំងពីពេលនោះ មកទល់នឹងពេលនេះ Raheem Sterling លេងបានប្រកួតសរុបឲ្យតោខៀវ 70 ប្រកួតមកហើយ ដោយស៊ុតបញ្ចូលទីបាន 16 គ្រាប់។
អតីតខ្សែប្រយុទ្ធរបស់ក្លឹបហង្សក្រហម Liverpool រូបនេះ នៅតែមានទម្រង់លេងដ៏ល្អនៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 3 ដង ដែលនេះជាស្ថិតិដ៏ល្អបំផុតក្នុងចំណោមកីឡាករទាំងអស់របស់ Chelsea ហើយក៏ល្អជាងកីឡាករចំណូលថ្មី Cole Palmer ផងដែរ។
យោងតាមសារព័ត៌មាន The Telegraph បានឲ្យដឹងថា Sterling មានឱកាសចាកចេញពី Chelsea កាលពីដើមរដូវកាលនេះ ទោះបីជាកុងត្រារបស់គាត់ជាមួយក្លឹបបច្ចុប្បន្ននៅមានសុពលភាពរហូតដល់ឆ្នាំ 2027 ក៏ដោយ។ របាយការណ៍ដដែលនេះដែរបានអះអាងបន្ថែមថា កីឡាករវ័យ 29 ឆ្នាំរូបនេះត្រូវបានក្លឹបនៅ Saudi Pro League ផ្ដល់សំណើរជាទឹកប្រាក់រហូតដល់ 900,000 ផោន ក្នុងមួយសប្តាហ៍។
ប្រាក់ខែបច្ចុប្បន្នរបស់ Sterling មានចំនួន 300,000 ផោន ក្នុងមួយសប្ដាហ៍ ដូច្នេះហើយទំហំទឹកប្រាក់នៃការដាក់សំណើររបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីតគឺច្រើនជាប្រាក់ខែរបស់គាត់គុណនឹង 3។ ទំហំទឹកប្រាក់នេះដែរ ក៏អាចធ្វើឲ្យ Sterling ក្លាយជាកីឡាករដែលរកបានប្រាក់ខែខ្ពស់បំផុយក្នុងចំណោមកីឡាករទាំង 3 រូបនេះ Saudi Pro League ទៀតផង។
ប្រភព: Sportsmole
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!