បាល់ទាត់អន្តរជាតិ
Bayern Munich ចង់ដោះដូរ Leroy Sane ជាមួយខ្សែបម្រើឆ្នើមមួយរូបរបស់តោខៀវ Chelsea
ក្លឹប Bayern Munich ត្រូវបានគេរាយការណ៍ថា កំពុងមានគោលបំណងប្រើប្រាស់ Leroy Sane សម្រាប់ជាថ្នូរក្នុងការដោះដូរយកខ្សែបម្រើឆ្នើម Mateo Kovacic របស់ក្លឹបតោខៀវ Chelsea។ គោលបំណងរបស់ក្លឹបយក្សនៅ Bundesliga នេះត្រូវបានគេដឹងថា ជាការចង្អុលបង្ហាញរបស់លោក Thomas Tuchel ដែលចង់ជួបជុំអតីតកូនក្រុមរបស់ខ្លួនវិញ។
ដូចគ្នានេះដែរ យោងតាមរបាយការណ៍របស់ InterLive បានឲ្យដឹងថា ក្លឹប Inter Milan ដែលកំពុងចាប់អារម្មណ៍លើ Kovacic ដែរនោះ អាចនឹងជួបការលំបាក ខណៈដែល Bayern Munich ក៏ចង់បានខ្សែបម្រើរូបនេះដែរ។ ក្លឹបយក្សអាឡឺម៉ង់ Bayern Munich ត្រូវបានគេដឹងថា នឹងមានអាទិភាពខ្ពស់ ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិក្រូអាតរូបនេះ។
ការបញ្ជាក់ច្បាស់ការណ៍ចុងក្រោយមួយបានលើកឡើងថា Bayern Munich នឹងប្រើប្រាស់ Leroy Sane ដើម្បីដាក់សំណើរដោះដូរទៅកាន់តោខៀវ Chelsea នៅចុងបញ្ចប់នៃរដូវកាលនេះ។ ទន្ទឹមនឹងនេះដែរ Leroy Sane ត្រូវបានគេដឹងថា មិនមែនជាផ្នែកមួយនៃផែនការរបស់លោក Thomas Tuchel ទេ ហើយពួកគេសុខចិត្តយកគាត់ដាក់ក្នុងកិច្ចព្រមព្រៀងផ្ទេរជាមួយ Mateo Kovacic។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ5 days ago
Joshua Kimmich កំពុងមានជម្រើស 2 រវាង Barcelona និង Real Madrid
-
បាល់ទាត់អន្តរជាតិ5 days ago
មូលហេតុដែល Sergi Roberto បដិសេធមិនផ្ទេរទៅលេងនៅ PL និងសុខចិត្តចូលរួមជាមួយក្លឹប Como
-
បាល់ទាត់អន្តរជាតិ5 days ago
Aymeric Laporte ប្រាប់ថា ខ្លួនចង់ចាកចេញពីទឹកដីអារ៉ាប៊ីសាអូឌីត