បាល់ទាត់អន្តរជាតិ
Barcelona ត្រៀមឲ្យ Sergino Dest ខ្ចីជើងទៅ Union Berlin នៅរដូវកាលក្រោយ

ខ្សែការពារ Sergino Dest របស់ក្លឹប Barcelona ត្រូវបានគេរាយការណ៍មកថា ជិតនឹងយល់ព្រមលើការផ្ទេរ ក្នុងលក្ខខណ្ឌខ្ចីជើងទៅចូលរួមជាមួយក្លឹប Union Berlin ដែលស្ថិតនៅ Bundesliga ហើយ។ យ៉ាងណាមិញ ក្រោយពីត្រឡប់មកពីខ្ចីជើងនៅ AC Milan រដូវកាលនេះ ខ្សែការពារសញ្ជាតិអាមេរិច Sergino Dest បន្តការខ្ចីជើងបន្តទៀតនៅរដូវកាលក្រោយ ដោយ Barcelona មិនត្រូវការប្រើប្រាស់គាត់ឡើយ។
ក្លឹបយក្សនៅអ៊ីតាលី AC Milan មានលក្ខខណ្ឌក្នុងការទិញផ្ដាច់កុងត្រារបស់កីឡាករវ័យ 22 ឆ្នាំរូបនេះដែរ ប៉ុន្តែផ្អែកតាមទម្រង់លេងមិនសូវល្អ ពួកគេនឹងឲ្យគាត់ត្រឡប់មក Barcelona វិញនៅរដូវក្ដៅខាងមុខ។ Sergino Dest បានបង្ហាញខ្លួនត្រឹមតែ 8 ប្រកួតប៉ុណ្ណោះក្នុងក្របខណ្ឌ Serie A រដូវកាលនេះ។
យោងតាមរបាយការណ៍ចុងក្រោយមួយពី Mundo Deportivo បានឲ្យដឹងថា ខ្សែការពារស្ដាំ Sergino Dest កំពុងត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងថ្មីនៅទឹកដីនៃប្រទេសអាឡឺម៉ង់ ដោយការខ្ចីជើងរយៈពេល 1 រដូវកាលទៅ Union Berlin។ របាយការណ៍ដដែលនេះដែរបានអះអាងថា Sergino Dest ហាក់ដូចជាបានយល់ព្រមរួចហើយ ដោយរងចាំមើលពេលចប់រដូវកាលថា តើក្លឹបអាឡឺម៉ង់មួយនេះអាចមានកៅអីលេង UEFA Champions League រឺអត់ប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្នពួកគេកំពុងឈរក្នុងចំណាត់ថ្នាក់លេខ 3 នៅ Bundesliga។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega