បាល់ទាត់អន្តរជាតិ
Bayern Munich ត្រៀមចរចាផ្ទេរខ្សែបម្រើមួយរូបនៅ Premier League តាមសំណូមពររបស់ Thomas Tuchel

ក្លឹបយក្ស Bayern Munich ត្រៀមលូកដៃចូលក្នុងការប្រជែងដើម្បីចុះហត្ថលេខាលើខ្សែបម្រើឆ្នើមមួយរូបនៅក្របខ័ណ្ឌ Premier League គឺ Declan Rice ដែលវាជាការចង្អុលបង្ហាញពីគ្រូបង្វឹករបស់ពួកគេគឺលោក Thomas Tuchel។ គេបានរាយការណ៍ថា ក្លឹបអាឡឺម៉ង់មួយនេះបានពិភាក្សារួចហើយជាមួយអ្នកតំណាងរបស់ Declan Rice ក្នុងការដេញថ្លៃនាំយកកាពីតែនក្រុមរបស់ West Ham រូបនេះនៅរដូវក្តៅខាងមុខ។
ទន្ទឹមនឹងនេះដែរ Bayern Munich នឹងត្រូវប្រជែងជាមួយក្លឹបកាំភ្លើងធំ Arsenal ដែលត្រៀមដាក់សំណើដេញថ្លៃលើកដំបូងជាទឹកប្រាក់ 92 លានផោន ដើម្បីចុះហត្ថលេខាលើ Declan Rice ហើយកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ហាក់ដូចជាកំពុងពេញចិត្តជាមួយនឹងក្លឹបកាំភ្លើងធំ ស្របតាមលក្ខខណ្ឌដ៏ល្អ និងទម្រង់លេងរបស់ក្រុមដែលអាចប្រកួតប្រជែងពានធំៗបាននៅរដូវកាលក្រោយ។
ទោះជាយ៉ាងណាក៏ដោយអ្វីៗសុទ្ធតែអាចប្រែប្រួល ដ៏រាបណាការប្រកាសផ្ទេរជាផ្លូវការណ៍មិនទាន់កើតឡើង។ ថ្មីៗនេះយោងតាមរបាយការណ៍ជាច្រើននៅក្នុងប្រទេសអាឡឺម៉ង់បានអះអាងថា Bayern Munich ក៏ចាប់អារម្មណ៍ខ្លាំងលើការផ្ទេរកីឡាករវ័យ 24 ឆ្នាំ Declan Rice ដែរ។ លោក Thomas Tuchel ត្រូវបានគេជឿថា ជាអ្នកដែលពេញចិត្តនឹងសមត្ថភាពរបស់កីឡាកររូបនេះខ្លាំងបំផុត ខណៈដែលក្រុមប្រឹក្សាភិបាលរបស់ក្លឹបក៏បានចាត់ទុក Declan Rice ថាជាអនាគតខ្សែបម្រើការពារដ៏ល្អឥតខ្ចោះទៀតផង។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega