Connect with us

បាល់ទាត់អន្តរជាតិ

គ្រូ Real Madrid ប្រាប់​ឈ្មោះ​ខ្សែ​ប្រយុទ្ធ​បី​រូប​ដែល​គាត់​ចូល​ចិត្ត និង​ចង់​ឲ្យ​ក្លឹប​ចុះ​ហត្ថលេខា​នៅ​រដូវក្ដៅ​នេះ

Published

on

លោក Carlo Ancelotti ដែល​ជា​គ្រូ​បង្វឹក​ឆ្នើម​របស់​ក្លឹប Real Madrid បាន​បង្ហាញ​ពី​ការ​កោត​សរសើរ​របស់​គាត់​ចំពោះ​ខ្សែប្រយុទ្ធ​បី​នាក់ និង​ជា​កីឡាករ​ដែល​គាត់​ចង់​នាំ​យក​មក​ពង្រឹង​នៅ​តំបន់​ប្រយុទ្ធ​របស់​ខ្លួន​នៅ​រដូវក្ដៅ​ខាង​មុខ។ គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​រូប​នេះ បាន​បង្ហើប​ថា គាត់​ចូល​ចិត្ត Joselu Mato របស់​ក្លឹប Espanyol, Alvaro Morata របស់ Atletico Madrid និង Iago Aspas របស់ Celta Vigo។

និយាយ​អំពី​ប្រធាន​បទ​ទាក់ទង​នឹង​គម្រោង​របស់ Real Madrid ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​នៅ​រដូវក្តៅ​នេះ​លោក Carlo Ancelotti បាន​និយាយ​តាមរយៈ Football Espana ថា៖ “យើង​កំពុង​មើល យើង​នឹង​ធ្វើ​ការ​ដើម្បី​កែលម្អរ​ក្រុម ប៉ុន្តែ​ខ្ញុំ​មិន​ចង់​និយាយ​ឈ្មោះ​កីឡាករ​ចំៗ​ឡើយ វា​ហាក់​ដូចជា​មិន​ត្រឹមត្រូវ​ចំពោះ​ខ្លួន​ឯង។ ខ្ញុំ​ចូល​ចិត្ត Joselu ប៉ុន្តែ​ក៏​មាន​អ្នក​ផ្សេង​ទៀត​ដែរ​ដូច Aspas, Morata ដែល​សុទ្ធតែ​ជា​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​ដែល​ខ្ញុំ​ចាប់​អារម្មណ៍”។

គួរ​ដឹង​ផង​ដែរ​ថា មាន​ក្លឹប​ជា​ច្រើន នឹង​ធ្វើ​ការ​រុះរើ​ក្រុម​របស់​ខ្លួន​ឡើង​វិញ​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ហើយ Real Madrid ក៏​ធ្វើ​រឿង​នោះ​ដូចគ្នា។ កីឡាករ​ចំណូល​ថ្មី​ដំបូង​គេ​ដែល​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ​នឹង​ចុះ​ហត្ថលេខា​នាំ​យក​មក Santiago Bernabeu គឺ​ខ្សែ​បម្រើ Jude Bellingham របស់ Dortmund។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២