បាល់ទាត់អន្តរជាតិ
Atletico Madrid ចង់ចុះហត្ថលេខាលើខ្សែបម្រើមួយរូបរបស់ PSG

ក្លឹប Atletico Madrid ត្រូវបានគេដឹងថា កំពុងបង្ហាញចំណាប់អារម្មណ៍លើការផ្ទេរខ្សែបម្រើ Carlos Soler របស់ Paris Saint-Germain នេះបើយោងតាមរបាយការណ៍ពី AS បានចុះផ្សាយ។ ក្លឹបយក្សដែលជាបងធំទីបីនៅអេស្ប៉ាញមួយនេះ មានគោលដៅលើកីឡាករជាច្រើន ដែលពួកគេចង់ផ្ទេរនៅរដូវក្ដៅខាងមុខ។
Atletico Madrid កំពុងត្រៀមចរចាលើលក្ខខណ្ឌខ្ចីជើង Carlos Soler ជាមួយ PSG ដោយការខ្ចីជើងនោះមានជាមួយនឹងជម្រើសក្នុងការទិញផ្ដាច់កុងត្រា។ ដូចគ្នានេះដែរ Carlos Soler ក៏មានបំណងចង់ចាកចេញពីទឹកដីបារាំងផងដែរ ខណៈដែលគាត់មិនមែនជាកីឡាករសំខាន់ និងជាជម្រើសដំបូងរបស់ PSG ឡើយ។
យ៉ាងណាមិញ Carlos Soler បានចូលរួមជាមួយ PSG ដោយផ្ទេរពី Valencia ក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំមុន។ ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះបានចុះកុងត្រារយៈពេល 5 ឆ្នាំជាមួយ PSG។ រដូវកាលនេះ Carlos Soler បានបង្ហាញខ្លួនសរុប 34 ប្រកួតដោយស៊ុតបញ្ចូលទីបាន 6 គ្រាប់ និង Assists 2។
ប្រភព: Psgtalk
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ13 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona