Connect with us

បាល់ទាត់អន្តរជាតិ

Atletico Madrid កំពុង​ដាក់​គោលដៅ​ផ្ទេរ​ខ្សែបម្រើ Dani Ceballos

Published

on

ខ្សែបម្រើ Dani Ceballos របស់​ក្លឹប​អធិរាជស Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ក្លាយ​ជា​គោលដៅ​ផ្ទេរ​ដ៏​សំខាន់​មួយ​សម្រាប់​ក្លឹប Atletico Madrid។ បច្ចុប្បន្ន Ceballos កំពុង​ស្ថិត​ក្នុង​រដូវកាល​ទី 7 របស់​គាត់ គិត​ចាប់​ពី​បាន​ផ្ទេរ​មក​ចូលរួម​ជាមួយ​ក្លឹប​អធិរាជស Real Madrid។

ខ្សែបម្រើ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន 141 ប្រកួត​ឲ្យ Real Madrid ហើយ​ក៏​ធ្លាប់​ត្រូវ​បាន​ក្លឹប​ដាក់​ឲ្យ​ខ្ចី​ជើង​ទៅ Arsenal កាល​ពី​រដូវកាល​ឆ្នាំ 2019 ដល់ 2021 ផង​ដែរ។ ទោះ​បី​ជាយ៉ាង​ណា​ក៏​ដោយ Dani Ceballos នៅ​តែ​ជា​ជម្រើស​បម្រុង ក្រោម​ការ​ដឹកនាំ​របស់​លោក Carlo Ancelotti។

យោងតាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​ដោយ Cadena Ser បាន​ឲ្យ​ដឹង​ថា ក្លឹប Atletico Madrid មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ Ceballos នៅ​ក្នុង​អំឡុង​ពេល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​នា​ចុង​បញ្ចប់​នៃ​រដូវក្ដៅ​ខាង​មុខ។ ក្រុម​របស់​លោក Diego Simeone កំពុង​ប្រផិតប្រផើយ​ជា​មួយ​នឹង​ការ​ប្រជែង Top-4 ក្នុង​តារាង La Liga រដូវ​​កាល​​នេះ ហើយ​ក៏​មាន​ទម្រង់​លេង​មិន​សូវ​ល្អ​នៅ​តំបន់​បម្រើ​ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២