បាល់ទាត់អន្តរជាតិ
Jorginho បង្ហើបប្រាប់ពីប្រវត្តិនៃការទាត់បាល់ប៉េណាល់ទីដ៏ចម្លែករបស់ខ្លួន

ថ្មីៗនេះ Jorginho ដែលជាតារាឆ្នើមរបស់ក្លឹបកាំភ្លើងធំ Arsenal បានបង្ហាញពីរឿងរ៉ាវនៃបច្ចេកទេសស៊ុតបាល់ប៉េណាល់ទីដ៏ចម្លែករបស់គាត់។ យ៉ាងណាមិញ Jorginho គឺជាកីឡាករមួយរូបដែលបានស៊ុតបាល់ប៉េណាល់ទីជោគជ័យជាច្រើនក្នុងអាជីពរបស់គាត់ទាំងសម្រាប់ក្លឹប និងប្រទេសរបស់ខ្លួន។
ជាទូទៅការទាត់បាល់ប៉េណាល់ទីរបស់កីឡាករមួយចំនួនធំ គឺជាការប្រើប្រាស់កម្លាំងសុទ្ធសាធ រឺកាច់ពីឆ្វេងទៅស្ដាំតែប៉ុណ្ណោះ។ ផ្ទុយមកវិញ Jorginho បានប្រើប្រាស់ស្ទីលពិសេសរបស់គាត់ផ្សេង ហើយល្បឿននៃការទាត់ក៏មិនសូវជាលឿនណាស់ណាដែរ។ កីឡាករសញ្ជាតិអ៊ីតាលីរូបនេះ បោកបញ្ឆោតអ្នកចាំទីតាមរយៈភ្នែករបស់គាត់ ដោយរត់ទៅមុខពីរបីជំហាន លោតទៅស្តាំ ហើយបន្ទាប់មកទាត់បាល់ខុសទិសដៅដែលគាត់សម្លឹងទៅលើអ្នកចាំទីដែលឈរពីមុខគាត់។
កីឡាករវ័យ 31 ឆ្នាំរូបនេះបាននិយាយពីរបៀបដែលគាត់ប្រើស្ទីលបែបនេះ តាមរយៈកម្មវិធី “Uncut” នៃ YouTube ផ្លូវការណ៍របស់ Premier League ថា៖ “វាចាប់ផ្តើមឡើងពីរឿងដ៏កំប្លែងមួយ ក្នុងការហ្វឹកហាត់ នៅពេលដែលខ្ញុំលេងនៅ Napoli។ បន្ទាប់ពីការហ្វឹកហាត់ ខ្ញុំមិនទាន់បានទៅផ្ទះ ហើយនៅលេងជាមួយមិត្តរួមក្រុម។ ខ្ញុំគ្រាន់តែទាត់ប៉េណាល់ទីបែបលេងសើចជាមួយពួកគេ តែវាមានប្រសិទ្ធភាពមែន។ ពេលនោះ ពួកគេបានប្រាប់ខ្ញុំឲ្យសាកល្បងធ្វើវា ជាមួយអ្នកចាំទី ហើយបន្ទាប់មកខ្ញុំបានសាកល្បងមែន ហើយឃើញថា បានផលល្អណាស់”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ13 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona