បាល់ទាត់អន្តរជាតិ
Chris Sutton ទស្សន៍ទាយថា Man City នឹងយកឈ្នះ Inter Milan ក្នុងលទ្ធផល 4-0

អតីតវីរបុរសរបស់ក្លឹបតោខៀវ Chelsea លោក Chris Sutton បានទស្សន៍ទាយថា ក្លឹបមេឃខៀវ Manchester City នឹងយកឈ្នះក្នុងលទ្ធផល 4-0 លើ Inter Milan នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅរំលងអាធ្រាតនេះ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល (ម៉ោង 2:00 នៅកម្ពុជា)។
យ៉ាងណាមិញ Chris Sutton ជឿជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League គឺជាការប្រកួតដ៏តឹងតែងបំផុត ហើយ Man City នឹងឈ្នះ Inter Milan។ នៅលើ BBC លោក Chris Sutton បានលើកឡើងថា៖ “នេះគឺជាការប្រកួតដ៏គ្រោះថ្នាក់សម្រាប់ Manchester City។ Inter Milan គឺជាក្រុមយក្សមួយនៃបាល់ទាត់ទ្វីបអឺរ៉ុប ប៉ុន្តែបច្ចុប្បន្ន ក្រុមរបស់លោក Pep Guardiola គឺប្រសើរជាង”។
Chris Sutton បានបន្តទៀតថា៖ “Man City កំពុងរង់ចាំ និងខកចិត្តជាមួយការឈ្នះ UEFA Champions League នេះជាយូរមកហើយ ប៉ុន្តែតាមដែលខ្ញុំមើលឃើញ ពេលនេះការរងចាំរបស់ពួកគេនឹងបញ្ចប់ហើយ។ នេះជាការទស្សន៍ទាយរបស់ខ្ញុំ ក្នុងការប្រកួតរវាងក្រុមទាំងពីរ Man City 4-0 Inter Milan”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ5 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)