បាល់ទាត់អន្តរជាតិ
Lionel Scaloni ថា នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន គ្មាននរណាម្នាក់អាចជំនួស Messi បានឡើយ

គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាហ្សង់ទីនលោក Lionel Scaloni បាននិយាយថា គាត់មិនអាចរកកីឡាករណាម្នាក់មកជំនួស Messi បានឡើយ។ គ្រូបង្វឹកវ័យ 45 ឆ្នាំរូបនេះ បាននិយាយបែបនេះនៅមុនការប្រកួតមិត្តភាពអន្តរជាតិលើកទីពីរ ទល់នឹងឥណ្ឌូណេស៊ីនៅម៉ោង 7:30 នាទី ល្ងាចថ្ងៃច័ន្ទនេះ។
ដោយឡែកលោក Lionel Scaloni បានសម្រេចចិត្តអនុញ្ញាតឲ្យ Messi សម្រាកពីការប្រកួត ហើយខ្សែប្រយុទ្ធវ័យ 35 ឆ្នាំរូបនេះ ក៏បានខកខានការធ្វើដំណើរទៅកាន់ទីក្រុងហ្សាកាតាផងដែរ។ ក្រៅពី Lionel Messi ខ្សែប្រយុទ្ធស្លាប Angel di Maria និងខ្សែការពារ Nicolas Otamendi ក៏នឹងខកខានការប្រកួតនេះដូចគ្នា។
នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមកដល់ Scaloni ត្រូវបានគេសួរថា តើកីឡាករណានឹងជំនួស Messi ពេលប៉ះឥណ្ឌូណេស៊ី? ពេលនោះគាត់បាននិយាយថា៖ “តើអ្នកណានឹងជំនួស Messi នៅថ្ងៃស្អែក? គ្មាន។ គ្មានអ្នកណាអាចលេងដូច Messi បានទេ។ ប៉ុន្តែយើងនឹងព្យាយាមធ្វើឲ្យក្រុមលេងតាមទម្រង់លេងដដែល។ យើងត្រូវដឹងថា Messi ជាកីឡាករដែលមិនអាចរកអ្នកជំនួសបាន”…។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona