បាល់ទាត់អន្តរជាតិ
Griezmann សារភាពថា ខ្លួនពិបាកនឹងទទួលយកការសម្រេចចិត្តរបស់គ្រូបង្វឹក ដែលឲ្យ Mbappe ធ្វើជាកាពីតែនក្រុម

ខ្សែប្រយុទ្ធឆ្នើម Antoine Griezmann បានសារភាពថា គាត់ពិបាកនឹងទទួលយកនូវការសម្រេចចិត្តរបស់គ្រូបង្វឹកលោក Didier Deschamps ក្នុងការប្រគល់តំណែងដល់ Kylian Mbappe ជាប្រធានក្រុមជម្រើសជាតិបារាំង ជំនួសតំណែងរបស់អ្នកចាំទី Hugo Lloris ដែលបានចូលនិវត្តន៍កាលពីប៉ុន្មានខែមុន។
យ៉ាងណាមិញ Griezmann ត្រូវបានគេគាំទ្រ និងសរសើរថា សមជាកាពីតែនក្រុមថ្មីជំនួស Hugo Lloris ប៉ុន្តែលោក Deschamps បានជ្រើសរើស Mbappe ជំនួសវិញ។ ការសម្រេចចិត្តនេះត្រូវបានគេរាយការណ៍ថា បានធ្វើឲ្យ Griezmann ខកចិត្តជាខ្លាំង ហើយខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid រូបនេះ ថែមទាំងចង់ចូលនិវត្តន៍ពីក្រុមជម្រើសជាតិទៀតផង។
ថ្លែងទៅកាន់ Telefoot កាលពីពេលថ្មីៗនេះ Griezmann បាននិយាយថា គាត់ពិបាកនឹងទទួលយកចំពោះការសម្រេចចិត្តរបស់គ្រូបង្វឹករបស់ខ្លួនពិតមែន ប៉ុន្តែគាត់នឹងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងឲ្យតែអាចនៅលេងឲ្យក្រុមជម្រើសជាតិបាន ហើយទោះបីជាគាត់ខកចិត្តក៏ដោយ គាត់នៅតែមិនប្រែប្រួលអ្វីដែលគាត់ធ្លាប់មានកាលពីមុនដែរ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ13 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona