បាល់ទាត់អន្តរជាតិ
អេស្ប៉ាញ លើកពាន UEFA Nations League ក្រោយឈ្នះក្រូអាតតាមរយៈបាល់ប៉េណាល់ទីកាត់សេចក្ដី (5-4)

នៅទីបំផុត អេស្ប៉ាញបានបញ្ចប់ភាពស្ងប់ស្ងាត់ក្នុងការឈ្នះពានអស់រយៈពេល 11 ឆ្នាំជាមួយនឹងការស៊ុតបាល់ប៉េណាល់ទី 5 ទល់នឹង 4 យកឈ្នះលើក្រុមជម្រើសជាតិក្រូអាតក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Nations League។ ក្រុមទាំងពីរ បានលេងពេញតង់រហូតដល់ម៉ោងបន្ថែម 120 នាទី ប៉ុន្តែគ្មានគ្រាប់បាល់ឡើយ ហើយក៏ឈានដល់ការប៉េណាល់ទីកាត់សេចក្ដី។
Unai Simon គឺជាអ្នកចាំទីឆ្នើម និងជាចំណែកមួយដ៏ធំក្នុងជ័យជម្នះរបស់ក្រុមលោក Luis Fuente។ ទន្ទឹមនឹងនេះដែរ កីឡាករល្អសម្រាប់ព្រឹត្តិការណ៍នៃការប្រកួត UEFA Nations League នេះ គឺបានទៅលើខ្សែបម្រើកណ្ដាល Rodrigo Hernandez ដែលបច្ចុប្បន្នជាកីឡាកររបស់ក្លឹបមេឃខៀវ Manchester City។
យ៉ាងណាមិញសរុបព្រឹត្តិការណ៍នៃការប្រកួត UEFA Nations League នេះ ក្រូអាត គឺជាក្រុមឈរនៅតំណែងជើងឯករង ដោយបានចាញ់អេស្ប៉ាញជាម្ចាស់ជើងឯក ខណៈដែលក្រុមជម្រើសជាតិអ៊ីតាលី គឺជាក្រុមលេខ 3 ក្រោយពីបានយកឈ្នះលើហូឡង់ 3-2 កាលពីម្សិលមិញនេះ។
ប្រភព: Sportsmole