បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Tottenham Hotspur ប្រកាសពីការចុះហត្ថលេខាលើ James Maddison

នៅទីបំផុតក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានសម្រេច ចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអង់គ្លេស James Maddison ពីក្លឹប Leicester City ជាមួយនឹងកុងត្រារយៈពេល 5 ឆ្នាំ។ កីឡាករវ័យ 26 ឆ្នាំរូបនេះ បានក្លាយជាកីឡាករទី 3 ដែលចុះហត្ថលេខាដោយគ្រូបង្វឹកថ្មីលោក Ange Postecoglou។
យ៉ាងណាមិញ James Maddison ត្រូវបានគេដឹងថា មានតម្លៃខ្លួន 40 លានផោន ដោយមានបូកបញ្ចូលបន្ថែមទឹកប្រាក់ផ្សេងទៀតនៅពេលក្រោយ ពេលទម្រង់លេងរបស់កីឡាកររូបនេះលេចធ្លោរខ្លាំងនៅ Tottenham Hotspur។ Maddison គឺជាកីឡាករដែលមាន់ខ្នាយមាសផ្ទេរចូល បន្ទាប់ពីការទិញផ្ដាច់កុងត្រា Dejan Kulusevski ពី Juventus និងផ្ទេរ Guglielmo Vicario ពី FC Empoli។
អតីតកីឡាកររបស់ Norwich City និង Coventry City រូបនេះ នៅសល់កុងត្រាមួយឆ្នាំទៀតជាមួយ Leicester City។ យ៉ាងណា Maddison ចង់ចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួនដោយសារពួកគេត្រូវបានកាត់ចេញពី Premier League។ ដំបូងឡើយ Newcastle United ក៏ចាប់អារម្មណ៍លើ Maddison ដែរ ប៉ុន្តែក្រោយមកពួកគេសម្លឹងមើល Sandro Tonali របស់ AC Milan វិញ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi