Connect with us

បាល់ទាត់អន្តរជាតិ

តោខៀវ Chelsea ត្រៀម​ស្នើ​ដោះដូរ Romelu Lukaku ជាមួយ Vlahovic

Published

on

ក្លឹប​តោខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ស៊ើបសួរ​អំពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ដោះ​ដូរ​កីឡាករ Romelu Lukaku ជាមួយ​នឹង Dusan Vlahovic របស់ Juventus។ លោក Mauricio Pochettino ដែល​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ក្លឹប ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ព្យាយាម​រៀប​ចំ​ក្រុម​ឡើង​វិញ សម្រាប់​យុទ្ធ​នា​ការ​រដូវកាល​ក្រោយ ដែល​នឹង​ចាប់​ផ្ដើមក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

កីឡាករ​ចំនួន 4 នាក់​របស់​ក្លឹប​តោខៀវ Chelsea បាន​ចេញ​ទៅ​អារ៉ាប៊ីសាអូឌីត​ដែល​មាន​ដូច​ជា N’Golo Kante, Edouard Mendy, Hakim Ziyech និង Kalidou Koulibaly។ ទន្ទឹម​នឹង​នេះ​ដែរ Lukaku ត្រូវ​បាន​គេ​ជឿ​ថា ក៏​ត្រូវ​បាន​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត​ចាប់​អារម្មណ៍​ដែរ ប៉ុន្តែ The Telegraph អះអាង​ថា ខ្សែ​ប្រយុទ្ធ​រូប​នេះ​មិន​ចង់​ចាកចេញ​ពី​បាល់ទាត់​របស់​អ៊ឺរ៉ុប​ឡើយ ហើយ Chelsea កំពុង​មាន​គម្រោង​ស្នើរ​ដោះដូរ​គាត់​ជាមួយ Vlahovic។ ពួក​គេ​ជឿ​ថា ការ​ធ្វើ​បែប​នេះ​គឺ​ជា​ជម្រើស​មួយ​ដ៏​ប្រសើរ ដើម្បី​អាច​ដោះស្រាយ​បញ្ហា​នៅ​តំបន់​ប្រយុទ្ធ​ដែល​កំពុង​មាន​បញ្ហា​នា​ពេល​បច្ចុប្បន្ន​បាន។

យ៉ាង​ណា​មិញ Romelu Lukaku ពេញ​ចិត្ត​ក្នុង​ការ​​លេង​នៅ​ប្រទេស​អ៊ីតាលី ប៉ុន្តែ Inter Milan មិន​ទិញ​ផ្ដាច់កុងត្រា​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ឡើយ។ Inter Milan ចង់​ខ្ចី​ជើង Romelu Lukaku មួយ​រដូវកាល​ទៀត ប៉ុន្តែ Chelsea បាន​ច្រានចោល​សំណើរ​ខ្ចី​ជើង​ជា​លើក​ទីពីរ​ពី​ក្លឹប​យក្ស​នៅ​អ៊ីតាលី និង​ដើម្បី​យក​កីឡាករ​មាឌធំ​រូប​នេះ មក​វិញ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​អំឡុង​ចុង​រដូវកាល​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២