បាល់ទាត់អន្តរជាតិ
ប្រសិនបើ Kylian Mbappe ផ្ទេរទៅអង់គ្លេស នោះគាត់នឹងចូលរួមជាមួយក្លឹបមួយនេះ

យោងតាម Independent របស់អង់គ្លេសបានរាយការណ៍ថា ខ្សែប្រយុទ្ធរបស់ក្លឹបយក្សបារាំង Paris Saint-Germain គឺកីឡាករ Kylian Mbappe នឹងជ្រើសរើស Arsenal ប្រសិនបើគាត់សម្រេចចិត្តចូលរួមជាមួយក្លឹបនៅ Premier League។ យ៉ាងណាមិញ បច្ចុប្បន្នអនាគតរបស់ Mbappe នៅតែមិនទាន់ច្បាស់លាស់ បន្ទាប់ពីគាត់បានប្រាប់ក្លឹប PSG ដែលជាក្លឹបបច្ចុប្បន្នរបស់ខ្លួនថា គាត់នឹងមិនបន្តកុងត្រាបន្ថែមលើសពីឆ្នាំ 2024 នោះទេ។
គ្មានការលាក់បាំងឡើយដែល Kylian Mbappe ត្រៀមនឹងចាកចេញ ដើម្បីស្វែងរកក្ដីស្រមៃពិតប្រាកដរបស់ខ្លួន ដោយមានការរំពឹងទុកផងដែរថា គាត់អាចចុះហត្ថលេខាផ្ទេរទៅ Real Madrid ក្នុងរយៈពេល 12 ខែបន្ទាប់ ពេលផុតកំណត់កុងត្រាជាមួយ PSG។ ផ្ទុយមកវិញ PSG ដែលយល់ពីស្ថានភាពនេះ ចង់លក់ Kylian Mbappe ចេញ ឲ្យបានមុនពេលដែលគាត់ផុតកុងត្រា ហើយខ្សែប្រយុទ្ធរូបនេះកំពុងត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៍។
Liverpool និង Arsenal ជាក្លឹបពីរដែលត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរកីឡាករវ័យ 24 ឆ្នាំ ដែលស៊ុតបញ្ចូលទី 41 គ្រាប់ និង 10 Assists កាលពីរដូវកាលមុនរូបនេះ។ ទន្ទឹមនឹងនេះដែរ PSG ត្រូវបានគេរំពឹងថា នឹងទាមទារ 200 លានអឺរ៉ូ (170 លានផោន) សម្រាប់តម្លៃខ្លួន Mbappe។
មានការអះអាងថាច្រើនបានឲ្យដឹងថា Arsenal នឹងក្លាយជាជម្រើសដំបូងសម្រាប់ Mbappe ប្រសិនបើគាត់ចង់ទៅលេងនៅអង់គ្លេស ពីព្រោះខ្សែប្រយុទ្ធរូបនេះ ចូលចិត្តការវិវត្តនៃទម្រង់លេងរបស់ក្រុមលោក Mikel Arteta ហើយគាត់ចង់ក្លាយជាចំណែកមួយដ៏សំខាន់ ដើម្បីជួយនាំ Arsenal ឲ្យត្រឡប់ទៅរកភាពខ្លាំងម្តងទៀតដូចពីអតីតកាល។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ23 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona
-
បាល់ទាត់អន្តរជាតិ11 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona