Connect with us

បាល់ទាត់អន្តរជាតិ

Dortmund បដិសេធ​មិន​ចង់​បាន Jadon Sancho ហើយ​ចាប់​អារម្មណ៍​លើ​កីឡាករ​រូប​នេះ​ជំនួស​វិញ

Published

on

ក្លឹប​ម្ចាស់​ជើង​ឯករង​របស់​អាឡឺម៉ង់ Borussia Dortmund ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​សម្រេច​ចិត្ត​បដិសេធ​នឹង​គំនិត​ដែល​ចង់​ចុះ​ហត្ថលេខា​នាំ​យក​អតីត​កីឡាករ​របស់​ខ្លួន Jadon Sancho ពី​បិសាចក្រហម​ទៅ​វិញ ហើយ​ពួក​គេ​បាន​បង្វែរ​ការ​ចាប់​អារម្មណ៍​របស់​ខ្លួន​ក្នុង​ការ​ផ្ទេរ Weston McKennie ជំនួស​វិញ។

យ៉ាង​ណា​មិញ Jadon Sancho បាន​ចូល​រួម​ជាមួយ​ក្លឹបបិសាចក្រហម Manchester United ដោយ​ផ្ទេរ​ពី Borussia Dortmund កាល​ពី​ពីរ​ឆ្នាំ​មុន​ក្នុង​តម្លៃ 73 លានផោន ហើយ​ថ្មីៗ​នេះ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​វិល​ត្រឡប់​ទៅ​កាន់​ទឹកដី Bundesliga ដែល​ជា​ទ្រនំ​ចាស់​របស់​ខ្លួន​វិញ។

ស្រប​ពេល​ដែល ការ​បង្ហាញ​សមត្ថភាព​របស់​គាត់​នៅ Old Trafford មិន​សូវ​ល្អ​នោះ របាយការណ៍​ជា​ច្រើន​បាន​អះអាង​ថា ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ គឺ​ជា​កីឡាករ​ម្នាក់​ដែល​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ដែល Manchester United នឹង​ពិចារណា​លក់ ប្រសិន​បើ​ពួកគេ​ទទួល​បាន​តម្លៃផ្ទេរ​ប្រហែល 45 លានផោន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​យោង​តាម​របាយការណ៍​ចុង​ក្រោ​ពី Bild បាន​ឲ្យ​ដឹង​ថា Dortmund បាន​បដិសេធ​មិន​នាំ​កីឡាករ​រូប​នេះ​ទៅ​ក្លឹប​របស់​ខ្លួន​វិញ​ឡើយ ហើយ​សុខ​ចិត្ត​ចាប់​អារម្មណ៍កីឡាករ​សញ្ជាតិ​អាមេរិក McKennie ដែល​មាន​ទម្រង់​លេង​លេចធ្លោរ​គួរ​សម​ទាំង​នៅ Serie A និង Premier League។

ប្រភព: Dailymail

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២