បាល់ទាត់អន្តរជាតិ
Barcelona ចាប់អារម្មណ៍លើខ្សែបម្រើវ័យ 19 ឆ្នាំមួយរូបរបស់ប្រេស៊ីល

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Andrey Santos របស់ Chelsea។ យ៉ាងណាមិញ កីឡាករវ័យក្មេងរូបនេះ ត្រូវបានតោខៀវចុះហត្ថលេខាផ្ទេរពីក្លឹបនៃប្រទេសប្រេស៊ីល Vasco da Gama ក្នុងតម្លៃ 18 លានផោន កាលពីខែមករាដើមឆ្នាំនេះ។
Andrey Santos មិនត្រូវបានតោខៀវ Chelsea ប្រើប្រាស់នៅពេលនោះទេ ដោយពួកគេបានឲ្យគាត់ខ្ចីជើងទៅ Vasco da Gama រហូតដល់ចប់រដូវកាលមុន ហើយគាត់បានបង្ហាញខ្លួននៅទីនោះ 11 ប្រកួត ដោយស៊ុតបញ្ចូលទីបានមួយគ្រាប់។ ទោះបីជាគាត់មិនទាន់បង្ហាញខ្លួនជាលើកដំបូងនៅ Chelsea ប៉ុន្តែ Andrey Santos ត្រូវបានគេជឿថា កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបម្ចាស់ជើងឯក La Liga បច្ចុប្បន្ន។
យោងតាមកាសែត Daily Mail បានឲ្យដឹងថា ក្លឹប FC Barcelona បានកំណត់មុខសញ្ញាលើ Santos ថាជាអ្នកជំនួសតំណែងរយៈពេលវែងរបស់ Sergio Busquets ដែលទើបតែចាកចេញពីក្លឹប បន្ទាប់ពីកុងត្រារបស់គាត់ផុតកំណត់។ ទន្ទឹមនឹងនេះដែរ គ្រូបង្វឹករបស់ក្លឹប Barcelona លោក Xavi និងនាយកកីឡាថ្មីរបស់ក្លឹបលោក Deco សុទ្ធតែចង់ចុះហត្ថលេខាលើកីឡាករវ័យ 19 ឆ្នាំរូបនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi