បាល់ទាត់អន្តរជាតិ
Karim Benzema ពន្យល់ពីមូលហេតុដែលគាត់បានស៊ុតបាល់ប៉េណាល់ទីស្តាយ Panenka
ខ្សែប្រយុទ្ធ Karim Benzema បានពន្យល់ពីមូលហេតុដែលគាត់បានស៊ុតបាល់ប៉េណាល់ទី Panenka ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League របស់ Real Madrid ដែលប្រកួតជាមួយនឹងក្លឹបមេឃខៀវ Manchester City កាលពីម្សិលមិញ។
គួរដឹងផងដែរថា Panenka គឺជាបច្ចេកទេសមួយដែលត្រូវបានប្រើប្រាស់នៅពេលទាត់បាល់ពិន័យ ដោយធ្វើឲ្យអ្នកចាំទីដាច់ចង្កេះ។ គេមិនទាត់ទៅខាងឆ្វេង រឺខាងស្តាំរបស់អ្នកចាំទីឡើយ គឺគេទាត់បាល់ស្រាលៗធ្វើឲ្យបាល់ហោះទៅខាងលើ និងធ្លាក់ចំកណ្ដាលទី។
ដោយឡែក Benzema នៅតែជាខ្សែប្រយុទ្ធដ៏អស្ចារ្យម្តងទៀត នៅកីឡដ្ឋាន Etihad ដោយបានជួយក្រុមរបស់ខ្លួនឲ្យមានគ្រាប់បាល់រហូតដល់បីគ្រាប់ និងចាញ់គូប្រកួត Manchester City ត្រឹមតែមួយគ្រាប់ប៉ុណ្ណោះ។ ហើយនៅនាទីទី 82 ខ្សែប្រយុទ្ធ Karim Benzema បានស៊ុតបាល់ប៉េណាល់ទីដ៏ល្អផងដែរ។
ក្រោយចប់ការប្រកួត Benzema បានពន្យល់ពីមូលហេតុដែលគាត់សម្រេចចិត្ត ទាត់បាល់ប៉េណាល់ទីស្តាយ Panenka នេះ។
គាត់បាននិយាយថា “ខ្ញុំបានគិតទុករួចហើយថា ប្រសិនបើយើងមិនសាកល្បងទាត់បាល់ពិន័យបែបនេះទេ នោះយើងក៏មិនមានកំហុសចំពោះការទាត់បាល់ពិន័យដែរ។ គិតបែបនោះ គឺជាទំនុកចិត្តផ្លូវអារម្មណ៍។ នោះជាអ្វីទាំងអស់ ដែលខ្ញុំមានទំនុកចិត្តលើខ្លួនឯងច្រើន។… ដូច្នេះខ្ញុំធ្វើវា ហើយវាពិតជាបានផលយ៉ាងល្អ”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ5 days ago
បិសាចក្រហមអាចនឹងបញ្ចេញ Joshua Zirkzee ដើម្បីប្ដូរយកខ្សែប្រយុទ្ធដ៏លេចធ្លោរម្នាក់នៅលីគអ៊ីតាលី
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែការពារ 2 រូបនេះ អាចនឹងមានម្នាក់ផ្ទេរទៅលេងនៅ Real Madrid ឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 days ago
Griezmann នឹងចូលរួមជាមួយក្លឹប Inter Miami នៅចុងបញ្ចប់នៃរដូវកាលនេះ!!!