បាល់ទាត់អន្តរជាតិ
Jurgen Klopp ប្រាប់ថា Liverpool នឹងមិនបង្កើតកំហុសដូច Juventus និង Bayern Munich ឡើយ

គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានសរសើរការដឹកនាំរបស់លោក Unai Emery និងក្រុម Villarreal មុនការប្រកួតជើងទីមួយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League នៅថ្ងៃពុធនេះ ហើយបានបន្ថែមថា លោកមិនមើលស្រាលគូប្រកួតរបស់ខ្លួនឡើយ។
ដំបូងឡើយក្លឹបហង្សក្រហម Liverpool រំពឹងថា ពួកគេនឹងត្រូវប្រឈមមុខជាមួយ Bayern Munich នៅដំណាក់កាលនៃការប្រកួតនេះ ប៉ុន្តែក្រុមមកពីអេស្ប៉ាញ Villarreal ដែលជាម្ចាស់ជើងឯក Europa League កាលពីឆ្នាំមុន បានទម្លាក់ Bayern Munich ដែលសរុបលទ្ធផលទាំងពីរជើង 2 ទល់នឹង 1។
ទោះបីជាក្លឹប Villarreal ស្ថិតក្នុងចំណាត់ថ្នាក់លេខ 7 នៅ La Liga ក៏ដោយ លោក Jurgen Klopp ជឿជាក់ថា ពួកគេជាក្រុមដ៏ល្អ ដែលស័ក្តិសម មកដល់វគ្គនេះ ហើយនឹងមិនធ្វើឲ្យក្រុមហង្សក្រហម Liverpool សប្បាយចិត្តនោះទេ។ អ្វីដែល Bayern Munich និង Juventus ក្លាយជាក្រុមរងគ្រោះរបស់ Villarreal ប្រហែលជាមានកំហុសណាមួយ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមកដល់លោក Jurgen Klopp បាននិយាយថា “ខ្ញុំគិតថា ប្រហែលជាមានអ្វីៗខុសពីការស្មានទុក ក្នុងពីរប្រកួតរបស់ Villarreal ជាមួយ Juventus និង Bayern Munich។ ប៉ុន្តែរឿងនេះមិនដែលកើតឡើងចំពោះយើងទេ”។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi