Connect with us

បាល់ទាត់អន្តរជាតិ

ការ​ផ្ទេរ​របស់ Fabinho ទៅ​អារ៉ាប៊ីសាអូឌីត បាន​ពន្យារ​ពេល​ដោយ​សារ​តែ​ឆ្កែ​មួយ​ក្បាល

Published

on

ការផ្ទេរ​ខ្សែ​បម្រើ Fabinho របស់​ក្លឹប​ហង្សក្រហម Liverpool ពី Premier League ទៅ​កាន់ Saudi Pro League កំពុង​ត្រូវ​បាន​ពន្យារ​ពេល ដោយ​សារ​តែ​សត្វ​ឆ្កែ​របស់​គាត់។ រឿង​នេះ​ត្រូវ​បាន talkSPORT រាយការណ៍​ថា កិច្ច​ព្រមព្រៀង​តម្លៃ 40 លានផោន​សម្រាប់ Fabinho កំពុង​ជាប់​គាំង ដោយ​សារ​តែ​សត្វ​ឆ្កែ Bulldogs របស់​គាត់ ត្រូវ​គេ​ហាមឃាត់​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។

ឆ្កែ​ជាទី​ស្រឡាញ់​របស់ Fabinho គឺ​ជា​ពូជឆ្កែ Bulldog បារាំង។ យ៉ាង​ណា​មិញ នៅ​អារ៉ាប៊ីសាអូឌីត ពួក​គេ​បាន​ចាត់​ទុក​សត្វឆ្កែ​ថា​ជា​គ្រោះថ្នាក់ និង​ជា​សត្វ​មិន​សូវ​ស្អាត​បាត​ដូច​សត្វ​ឆ្មា​ឡើយ ហើយ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ប្រទេស​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ របាយការណ៍​ផ្សេងទៀត​បាន​អះអាង​ថា គ្រូ​បង្វឹក​របស់​ក្លឹប Al-Ettifaq លោក Steven Gerrard ក៏​ធ្លាប់​ជួប​នូវ​បញ្ហា​នេះ​ដូចគ្នា។

Steven Gerrard ត្រូវ​បាន​គេ​ដឹង​ថា ក៏​​ជួប​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ នៅ​ពេល​ដែល​គាត់​ចុះ​ហត្ថលេខា​ជាមួយ​ Al Ettifaq ក្នុង​នាម​ជា​គ្រូ​បង្វឹក​​ថ្មី​របស់​ក្លឹប។ ប៉ុន្តែ​ទីបំផុត​សត្វឆ្កែ​របស់​ Steven Gerrard ត្រូវ​បាន​អនុញ្ញាត​វិញ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២