បាល់ទាត់អន្តរជាតិ
Fabinho នឹងទៅលេងឲ្យក្លឹបមួយនេះ ប្រសិនបើគាត់មិនទៅអារ៉ាប៊ីសាអូឌីត

យោងតាមរបាយការណ៍ពី Florian Plettenberg បានឲ្យដឹងថា ក្លឹប Bayern Munich អាចនឹងឆក់ឱកាសចុះហត្ថលេខាលើ Fabinho របស់ Liverpool ប្រសិនបើកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ មិនផ្ទេរទៅចូលរួមជាមួយក្លឹបក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
ជាការពិតណាស់ ស្របពេលដែលមានសំណើរជាទឹកប្រាក់ 40 លានផោន ពីក្លឹប Al-Ittihad ទៅលើ Fabinho នោះ ក៏មានពាក្យចចាមអារ៉ាមថា ក្លឹបយក្សរបស់អាឡឺម៉ង់ Bayern Munich បានចាប់អារម្មណ៍លើខ្សែបម្រើរូបនេះ។ Fabinho ហាក់ដូចជាជិតនឹងចាកចេញទៅអារ៉ាប់ ទាំងការធ្វើតេស្តផ្នែកវេជ្ជសាស្រ្តក៏បានរួចរាល់ ប៉ុន្តែមិនមានអ្វីច្បាស់លាស់ 100% ឡើយ រហូតទាល់តែកិច្ចព្រមព្រៀងត្រូវបានប្រកាសជាផ្លូវការណ៍។
ក្នុងអំឡុងពេលដែលកិច្ចព្រមព្រៀងរបស់ខ្សែបម្រើ Fabinho មិនទាន់រួចរាល់ គេបានដឹងថា Bayern Munich កំពុងធ្វើការនៅពីក្រោយរឿងនេះ។ លើសពីនេះទៅទៀត ទំនាក់ទំនងដ៏កក់ក្តៅរវាងប្រធានក្លឹប Bayern Munich និងភ្នាក់ងាររបស់ Fabinho គឺលោក Jorge Mendes ក៏ជាហេតុផលដ៏សមស្របដែលពួកគេអាចនាំយកខ្សែបម្រើវ័យ 29 ឆ្នាំរូបនេះទៅកាន់ទឹកដី Allianz Arena ផងដែរ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ12 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona