បាល់ទាត់អន្តរជាតិ
Aston Villa ចេញកាត់មុខ Man United ត្រៀមឆក់យកខ្សែបម្រើ Sofyan Amrabat

ក្លឹប Aston Villa ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅលើខ្សែបម្រើ Sofyan Amrabat របស់ក្លឹប Fiorentina ដែលជាកីឡាករម្នាក់ស្ថិតក្នុងការចង់បានរបស់បិសាចក្រហមផងដែរ។ ជាការពិត ក្នុងការវិលត្រឡប់ទៅកាន់ការប្រកួតប្រជែងពានធំៗនៅរដូវកាលក្រោយ Aston Villa នៅតែព្យាយាមស្វែងរកបេក្ខភាពកីឡាករចំណូលថ្មីដ៏មានឥទ្ធិពល ដើម្បីពង្រឹងដល់ទម្រង់លេងរបស់ក្រុមឲ្យកាន់តែប្រសើរ។
ជាលទ្ធផល ខ្សែការពារ Pau Torres របស់ Villarreal, ខ្សែបម្រើ Youri Tielemans របស់ Leicester City និងខ្សែប្រយុទ្ធស្លាប Moussa Diaby របស់ Bayer Leverkusen សុទ្ធតែបានមកដល់ទឹកដី West Midlands។ ទោះបីជាទទួលបានកីឡាករចំណូលថ្មី 3 រូបនេះក៏ដោយ លោក Unai Emery ដែលជាគ្រូបង្វឹកត្រូវបានគេដឹងថា នៅតែព្យាយាមស្វែងរកកីឡាករបន្ថែមទៀត។
យោងតាមសារព័ត៌មាន Viola News បានឲ្យដឹងថា Aston Villa បានធ្វើការទាក់ទងទៅសាកសួរតម្លៃផ្ទេររបស់ Amrabat ដែលកំពុងស្ថិតក្នុងទីផ្សារនៃការលក់ចេញរបស់ Fiorentina ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ចាប់តាំងពីការបង្ហាញខ្លួនសម្រាប់ប្រទេសម៉ារ៉ុក ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2022 ខ្សែបម្រើ Amrabat គឺជាកីឡាករដ៏លេចធ្លោរមួយរូបដែលក្លឹបធំៗជាច្រើនចង់បាន ហើយគាត់ផ្ទាល់ក៏ចង់ចាកចេញពីទ្រនំបច្ចុប្បន្ន Fiorentina ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីដែលប្រសើរជាងនៅក្លឹបចាស់ផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ3 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល