បាល់ទាត់អន្តរជាតិ
ខ្លះៗអំពីការប្រកួត FA Community Shield រវាង Arsenal និង Man City នៅម៉ោង 10 យប់នេះ
ក្លឹបកាំភ្លើងធំ Arsenal និង Manchester City នឹងត្រូវប៉ះគ្នាក្នុងការប្រកួត FA Community Shield លើកទី 101 នៅម៉ោង 10 យប់នេះ (ម៉ោងនៅកម្ពុជា)។ ក្រុមរបស់លោក Pep Guardiola ដែលជាម្ចាស់ជើងឯក Premier League និងប្រឈមមុខជាមួយក្រុមរបស់លោក Mikel Arteta ដែលជាជើងឯករងក្នុងលីគកាលពីរដូវកាលមុន។
គួរដឹងផងដែរថា FA Community Shield គឺជាការប្រកួតដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយបេក្ខភាពត្រូវជ្រើសរើសក្រុមឈ្នះពាន Premier League និងក្រុមឈ្នះពាន FA Cup កាលពីរដូវកាលមុន។ ទោះជាយ៉ាងណា រដូវកាលមុន Man City បានឈ្នះពានទាំងពីរ ដូច្នេះហើយ Arsenal ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងលីគ ត្រូវបានជ្រើសរើសដោយស្វ័យប្រវត្តិ។
ក្រុមខ្លាំងទាំងពីរនេះ ត្រូវបានគេមើលឃើញថា ជាគូប្រកួតប្រជែងគ្នាដ៏ស្វិតស្វាញបំផុត ស្របពេលដែលកាលពីរដូវកាលមុន ពួកគេក៏ប្រជែងគ្នាជាខ្លាំងផងដែរក្នុងការដណ្ដើមពាន Premier League។ ងាកមកមើលកីឡាករដែលនឹងខកខានការប្រកួតយប់នេះ Arsenal នឹងគ្មានអតីតកីឡាករ Man City ពីរនាក់គឺ Gabriel Jesus និង Oleksandr Zinchenko។ សម្រាប់កីឡាកររបស់ Man City ខ្សែបម្រើ Kevin De Bruyne ស្ថិតក្នុងការសង្ស័យ ព្រោះការប្រកួតមុនបើករដូវកាល កីឡាករវ័យ 32 ឆ្នាំរូបនេះមិនបានលេងទាល់តែសោះ។
ប្រភព: Khelnow
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត