បាល់ទាត់អន្តរជាតិ
Liverpool បើកចំហរក្នុងការលក់ខ្សែបម្រើ Thiago Alcantara

ក្លឹបហង្សក្រហម Liverpool កំពុងបើកចំហរ ក្នុងការរងចាំមើលសំណើរពីក្លឹបផ្សេងៗ ដែលចង់ទិញខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Thiago Alcantara របស់ខ្លួនក្នុងខែនេះ។ ការចាកចេញរបស់ Jordan Henderson និង Fabinho ត្រូវបានគេមើលឃើញថា ហង្សក្រហមនឹងត្រូវការយ៉ាងហោចណាស់ កីឡាករដែលមានបទពិសោធន៍ម្នាក់ទៀតនៅតំបន់បម្រើ។
ជាលទ្ធផល Liverpool បានចុះហត្ថលេខាលើខ្សែបម្រើចំណូលថ្មីរហូតដល់ពីរនាក់ ដែលមាន Alexis Mac Allister និង Dominik Szoboszlai។ ទោះជាយ៉ាងណាក៏ដោយ Liverpool នឹងតាមដានពីស្ថានភាពខ្សែបម្រើចាស់វស្សាដែលមានស្រាប់របស់ខ្លួន Thiago Alcantara ផងដែរ បើកីឡាកររូបនេះអាចលក់ចេញបាន នោះពួកគេនឹងពិចារណាលើការផ្ទេរកីឡាករបន្ថែមម្នាក់ទៀត។
Thiago Alcantara បានផ្លាស់ទៅ Anfield ក្នុងឆ្នាំ 2020។ គាត់បានលេង 30 ប្រកួត ក្នុងរដូវកាលដំបូងរបស់ខ្លួន និងស៊ុតបញ្ចូលទីបានមួយគ្រាប់។ រដូវកាល 2021-2022 គាត់បានបង្ហាញខ្លួន 41 ប្រកួត ហើយស៊ុតបញ្ចូលទីបានពីរគ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 5 ដង។ ដោយឡែក កាលពីរដូវកាលមុន កីឡាករវ័យ 32 ឆ្នាំរូបនេះ បានតស៊ូយ៉ាងលំបាកជាមួយនឹងបញ្ហារបួស ហើយបានបង្ហាញខ្លួនក្នុងការប្រកួតត្រឹមតែចំនួន 27 ប្រកួតប៉ុណ្ណោះ។
យោងតាមគេហទំព័រ Anfield Watch បានឲ្យដឹងថា Liverpool កំពុងបើកចំហរក្នុងការលក់ Thiago Alcantara ដែលនៅសល់កុងត្រាតែមួយឆ្នាំគត់នៅ Anfield។ ពួកគេនឹងមិនពិចារណាផ្តល់កុងត្រាថ្មីដល់កីឡាករអេស្ប៉ាញរូបនេះនោះទេ ដោយសារតែបញ្ហារបួសរបស់គាត់ ដែលតែងតែផ្ដល់ផលអាក្រក់ដល់ក្លឹប។
ប្រភព: Khelnow
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!