Connect with us

បាល់ទាត់អន្តរជាតិ

ម្ចាស់​ផ្ទះ Tottenham Hotspur លុត​ក្រុម​ភ្ញៀវ​បិសាចក្រហម 2-0

Published

on

ក្លឹប​មាន់ខ្នាយ​មាស Tottenham Hotspur បាន​ទទួល​ជ័យជម្នះ​ដ៏​ត្រចះត្រង់​ជាមួយ​នឹង​លទ្ធផល 2 ទល់​នឹង 0 ទៅ​លើ​ក្រុម​ជា​គូ​ប្រជែង​របស់​ខ្លួន Manchester United ដែល​ជា​ការ​ប្រកួត​លើកទី​ពីរ​របស់​ពួក​គេ​នៅ​ក្នុង​ក្របខណ្ឌ Premier League កាល​ពី​ថ្ងៃ​សៅរ៍ ម្សិលមិញ​នេះ។

យ៉ាង​ណា​មិញ Pape Sarr គឺ​ជា​ម្ចាស់​គ្រាប់​បាល់​បើក​ឆាក​នៅ​ក្នុង​ការ​ប្រកួត​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ Tottenham Hotspur ដោយ​បាន​ស៊ុត​បញ្ចូលទី​នៅ​នាទី​ទី 49 មុន​ពេល​គ្រាប់​បាល់​ចូលទី​ខ្លួន​ឯង​មួយ​គ្រាប់​ទៀត​ពី​សំណាក់​ខ្សែការពារ Lisandro Martinez នៅ​នាទីទី 83។ ពីរ​ប្រកួត​របស់ Tottenham Hotspur រក​បាន 4 ពិន្ទុ ខណៈ​ដែល​ប្រកួត​បើក​ឆាក​ពួក​គេ​បាន​ត្រឹមស្មើ​ជាមួយ Brentford ក្នុង​លទ្ធផល 2-2។

ការ​ប្រកួត​ជាមួយ Tottenham Hotspur គ្រូ​បង្វឹក​របស់​បិសាចក្រហម​លោក Erik ten Hag មិន​បាន​ផ្លាស់​ប្ដូរ​សមាសភាព​កីឡាករ​ឲ្យ​ខុស​ពី​ប្រកួត​មុន​ដែល​ពួក​គេ​បាន​យក​ឈ្នះ Wolverhampton 1-0 ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​គេ​បាន​បរាជ័យ ដោយ​មិន​អាច​តដៃ​បាន ខណៈ​ដែល​ទម្រង់​លេង​របស់ Tottenham Hotspur ល្អ​ខុស​ពី​ធម្មតា ជា​ពិសេស​នៅ​តំបន់​បម្រើ​កណ្ដាល។ Yves Bissouma របស់​មាន់ខ្នាយមាស គឺ​ជា​ខ្សែបម្រើ​ដែល​មាន​ទម្រង់​លេង​លេច​ធ្លោរ​បំផុត នៅ​ក្នុង​ការ​ប្រកួត​នោះ ហើយ​គាត់​ក៏​បាន​ក្លាយ​ជា Man of the Match ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២