Connect with us

បាល់ទាត់អន្តរជាតិ

Tottenham Hotspur ត្រៀម​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​មួយ​រូប​របស់​ក្លឹប​បិសាចក្រហម

Published

on

ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Anthony Martial របស់​ក្លឹប​បិសាចក្រហម Manchester United ដែល​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ នឹង​ផុត​កុងត្រា​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​នា​ចុង​បញ្ចប់​នៃ​រដូវកាល​ឆ្នាំ 2023-2024 ខាង​មុខ​នេះ​ហើយ។

ជា​ការ​ពិត​ណាស់ Anthony Martial នឹង​ចាកចេញ​ពី​ទឹកដី Old Trafford ដែល​ជា​ទ្រនំ​ខ្លួន​ធ្លាប់​រួម​រស់​ជាមួយ​អស់​រយៈពេល 9 ឆ្នាំ​កន្លង​មក ដោយ​សារ​កុងត្រា​ផុត​កំណត់។ ខ្សែប្រយុទ្ធ​រូប​នេះ​មិន​មែន​ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​ក្លឹប​បិសាចក្រហម​ឡើយ។ Martial មាន​ឱកាស​ចូលលេង​ត្រឹមតែ 19 ​ប្រកួត​ប៉ុណ្ណោះ ក្នុង​រដូវ​កាល​នេះ​គួប​ផ្សំ​ដោយ​​សារ​បញ្ហា​របួសមួយ​ចំនួន​ផង​ដែរ។

យោងតាម​របាយការណ៍​ពី Tuttosport បាន​ឲ្យ​ដឹង​ថា ក្លឹប Tottenham Hotspur ចាប់​អារម្មណ៍​លើ Anthony Martial ដោយ​ពួក​គេ​ចង់​បង្កើន​ជម្រើស​នៅ​តំបន់​ប្រយុទ្ធ​របស់​ខ្លួន សម្រាប់​រដូវកាល​ក្រោយ។ ក្រៅ​ពី Tottenham Hotspur ក៏​មាន​ក្លឹប​យក្ស​នៅ​អ៊ីតាលី Juventus មួយ​ទៀត​ផង​ដែរ ដែល​កំពុង​តាម​ដាន​ស្ថានភាពខ្សែ​ប្រយុទ្ធ​វ័យ 28 រូប​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២