បាល់ទាត់អន្តរជាតិ
កាតក្រហមកីឡាករម្នាក់ហើយ West Ham នៅអាចលុត Chelsea 3-1 បានទៀត!!! (មានវីដេអូ)

កាលពីរំលងអាធ្រាតម្សិលមិញនេះក្លឹបតោខៀវ Chelsea បានស្គាល់ពាក្យចាញ់ជាលើកដំបូង ក្នុងចំណោមពីរប្រកួតរបស់ខ្លួននៅក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League ខណៈដែលប្រកួតមុនពួកគេចែកគ្នាបានម្នាក់មួយពិន្ទុជាមួយ Liverpool បន្ទាប់ពីបញ្ចប់លទ្ធផលស្មើ 1-1។
យ៉ាងណាមិញ លទ្ធផលល្អមិនអាចកើតមានឡើងសម្រាប់តោខៀវ Chelsea ឡើយ ដោយពួកគេត្រូវបានក្រុមម្ចាស់ផ្ទះ West Ham United លុតក្នុងលទ្ធផល 3-1 តាមរយៈគ្រាប់បាល់របស់ Nayef Aguerd, Michail Antonio និង Lucas Paqueta។ ដោយឡែកសម្រាប់គ្រាប់បាល់មួយគ្រាប់របស់តោខៀវ Chelsea គឺជាការស៊ុតបញ្ចូលទីពីសំណាក់ខ្សែបម្រើប្រយុទ្ធ Carney Chukwuemeka។
អ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងនៅក្នុងការប្រកួតនេះគឺនៅនាទីទី 67 ក្លឹបញញួរធំ West Ham United សល់គ្នាត្រឹមតែ 10 នាក់ប៉ុណ្ណោះដោយខ្សែការពារ Nayef Aguerd ទទួលបានកាតលឿងលើកទីពីរស្មើនឹងកាតក្រហម ហើយត្រូវចាកចេញពីលើទីលានភ្លាមៗ។ ថ្វីត្បិតតែបាត់បង់សមាជិកម្នាក់ក៏ដោយ West Ham នៅតែទប់មិនឲ្យ Chelsea រកគ្រាប់បាល់តាមស្មើបាន ហើយលើសពីនេះទៅទៀតនៅនាទីទី 90+5 ពួកគេនៅអាចមានឱកាសស៊ុតថែមមួយគ្រាប់ចុងក្រោយដែលជាបាល់ប៉េណាល់ទីពី Lucas Paqueta។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម៖
ប្រភព: Thechelseachronicle