Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម​កំពុង​ពិចារណា​ផ្ទេរ​ខ្សែបម្រើ​ចាស់​វស្សា Marco Verratti

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិចារណា​លើ​ការ​ផ្ទេរ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​សម្រាប់​ខ្សែបម្រើ Marco Verratti របស់​ក្លឹប​យក្ស​បារាំង Paris Saint-Germain។ យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​អ៊ីតាលី​រូប​នេះ បច្ចុប្បន្ន​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជា​ខ្លាំង​ក្នុង​ការ​ចាកចេញ​ពី Parc de Princes។

កុងត្រា​របស់ Marco Verratti ជាមួយ​ក្លឹប​​យក្ស​បារាំង PSG នៅមាន​សុពលភាព​រហូត​ដល់​​ខែ​មិថុនា ឆ្នាំ 2026 ប៉ុន្តែ​គ្រូបង្វឹក​ថ្មី​របស់​ក្លឹប​លោក Luis Enrique បាន​ចាត់​ទុក​កីឡាករវ័យ 30 ឆ្នាំ​​រូបនេះ ត្រឹមតែ​ជា​បេក្ខភាព​អង្គុយ​នៅ​កៅអី​បម្រុង​តែ​ប៉ុណ្ណោះ។ ប៉ុន្មាន​សប្ដាហ៍​មុន​ក្លឹប cipf-es.org Al-Ahli ត្រូវ​បាន​គេ​និយាយ​ថា បាន​ព្រមព្រៀង​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ខ្សែ​បម្រើ​កណ្តាល​រូប​នេះ​ហើយ ប៉ុន្តែ​អ្វីៗ​គ្រាន់​តែ​ស្ថិត​ក្នុង​ភាព​មិន​ទាន់​ច្បាស់លាស់​នៅ​ឡើយ។

ផ្ទុយ​មក​វិញ ថ្មីៗ​នេះរបាយការណ៍​ពី L’Equipe បាន​អះអាង​ថា ក្លឹប​បិសាចក្រហម Manchester United កំពុង​តាម​ដាន​ពី​ស្ថានភាព​របស់ Marco Verratti ហើយ​ក្លឹប​ម្ចាស់​ជើង​ឯក​របស់​អង់គ្លេស 20 សម័យ​កាល បាន​គិត​ថា សមត្ថភាព​របស់​ខ្សែបម្រើ​ចាស់​វស្សា​រូប​នេះ​សាកសម​នឹង​ក្រុម​របស់​ខ្លួន។ លើស​ពី​នេះ​ទៅ​ទៀត មិន​មែន​មាន​តែ​បិសាចក្រហម​ទេ ដែល​ចង់​បាន Marco Verratti ដោយ​ក្លឹប Bayern Munich ក៏​ត្រូវ​បាន​គេ​លើក​ឡើង​ថា កំពុង​ត្រៀម​ដេញ​ថ្លៃ​លើ​កីឡាករ​ឆ្នើម​រូប​នេះ​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២