Connect with us

បាល់ទាត់អន្តរជាតិ

ខ្លាច Mbappe ព្រម​បន្ត​កុងត្រា​ថ្មី​នៅ PSG ពេល​នេះ Real Madrid ត្រៀម​កញ្ចប់​ថវិកា​ដើម្បី​ដេញ​ថ្លៃ​នៅ​ចុង​ខែ​នេះ

Published

on

ក្លឹប​អធិរាជ​ស Real Madrid ត្រូវ​បាន​គេ​រាយការណ៍​មក​ថា អាច​នឹង​ធ្វើ​ការ​លើ​គម្រោង​ថ្មី​នៃ​ការ​ទិញ​យក​ខ្សែប្រយុទ្ធ​របស់​​ក្លឹប​យក្ស​បារាំង Paris Saint-Germain គឺ​កីឡាករ Kylian Mbappe នៅ​ចុង​ខែ​នេះ។ ពេញមួយ​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្តៅ​ទៅ​ហើយ ដែល​អនាគត​របស់ Mbappe បាន​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​ជជែក​វែកញែក​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។

ខ្សែ​ប្រយុទ្ធ​ឆ្នើម Kylian Mbappe បាន​កំណត់​គោលដៅ​របស់​ខ្លួន​រួច​ហើយ ដោយ​គាត់​បាន​ប្រាប់​ក្លឹប PSG ដែល​ជា​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​ថា គាត់​មាន​បំណង​ចាកចេញ​ពី Parc des Princes នៅ​ឆ្នាំ 2024។ ជាមួយ​គ្នា​នោះ អ្វី​ដែល​កីឡាករ​រូប​នេះ​បាន​លើក​ឡើង​ត្រូវ​ជំទាស់​ភ្លាមៗ​ដោយ PSG ដែល​មិន​ចង់​បាត់បង់​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​បំផុត​របស់​ពួកគេ លើ​ការ​ផ្ទេរ​ចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​ឆ្នាំ​ក្រោយ។

PSG បាន​ព្យាយាម​ខិតខំ​ប្រឹងប្រែង​ឲ្យ Kylian Mbappe បន្ត​កុងត្រា​ថ្មី ហើយ​ក៏​ព្យាយាម​ស្វែងរក​ការ​លក់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចេញ​ផង​ដែរ។ ស្ថានភាព​របស់ Mbappe នៅ PSG ពេល​នេះ​មិន​ដូច​មុន​ទេ ដោយ​គាត់​ត្រូវ​បាន​ក្លឹប​បារាំង​បញ្ចុះ​បញ្ចូល​ឲ្យ​បន្ត​កុងត្រា​ថ្មី និង​ព្យាយាម​លក់​គាត់​ចេញ​ឲ្យ​បាន​មុន​ពេល​ផុត​កុងត្រា។

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ យោង​តាម BILD បាន​ឲ្យ​ដឹង​ថា Real Madrid កំពុង​បារម្ភ​ពីស្ថានភាព​បច្ចុប្បន្ន​ដែល​ពួក​គេ​អាច​នឹង​បាត់បង់​ឱកាស​ក្នុង​ការ​ផ្ទេរ Kylian Mbappe។ ដូច្នេះ​ហើយ​ក្លឹប​យក្ស​នៅ​អេស្ប៉ាញ​មួយ​នេះ​គ្រោង​នឹងដាក់​សំណើរ​ទៅ PSG ជាមួយ​នឹង​​ទឹកប្រាក់ 103 លានផោន នៅ​ចុង​ខែ​នេះ ដែល​ជា​អំឡុង​ពេល​ថ្ងៃ​ចុងក្រោយ​នៃ​ទីផ្សារដោះដូរ​កីឡាករ​ជិត​បិទ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២