Connect with us

បាល់ទាត់អន្តរជាតិ

វីរបុរស​ក្លឹប​បិសាចក្រហម Gary Neville ប្រាប់​ឲ្យ​គ្រូ​បង្វឹក​ដាក់ McTominay ចូល​លេង ល្អ​ជាង Mason Mount ដែ​ល​ជា​មនុស្ស​អរូប

Published

on

អតីត​វីរបុរស​របស់​ក្លឹប​បិសាចក្រហម Manchester United លោក Gary Neville បាន​ហៅ Mason Mount ថា​ជា​មនុស្ស​អរូប រឺ​ជា​កីឡាករ​ដែល​មិន​បាន​រួម​ចំណែក​អ្វី​សោះ​នៅ​លើ​ទីលាន​ប្រកួត។ លោក​បាន​និយាយ​បែប​នេះ ​បន្ទាប់​ពី​ការ​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ​របស់​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត​ដែល​បិសាចក្រហម​បាន​ចាញ់ Tottenham Hotspur

2 ទល់នឹង 0 កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

យ៉ាង​ណា​មិញ Gary Neville បាន​អំពាវនាវ​ឲ្យ Erik ten Hag ស្តារ​ស្ថានភាព​របស់ Scott McTominay ឡើង​វិញ និង​ព្យាយាម​ដាក់​ខ្សែបម្រើ​រូប​នេះ​ឲ្យ​ចូល​លេង។ ជា​ការពិត កាល​ពី​ប្រកួត​ទល់នឹង Tottenham Hotspur នៅ​តំបន់​បម្រើ​របស់​បិសាចក្រហម​ស្ទើរ​តែ​ត្រូវ​បាន​កាត់​ផ្ដាច់ទាំង​ស្រុង ខណៈ​ដែល James Maddison និង Yves Bissouma បាន​រ៉ាប់រង​តួ​នាទី​យ៉ាង​ល្អ ទាំង​ការ​លេង​ជា​បម្រើ​ប្រយុទ្ធ និង​បម្រើ​ការពារ។

ដោយ​ឡែក​សម្រាប់ Mason Mount ដែល​ជា​ម្ចាស់​អាវ​លេខ 7 ថ្មី​របស់​បិសាចក្រហម បាន​ចូល​លេង​ទាំង​ពីរ​ប្រកួត​ដំបូង​របស់​ក្លឹប ហើយ​គ្រូ​បង្វឹក​លោក Erik ten Hag បាន​ឲ្យ McTominay អង្គុយ​នៅ​កៅអី​បម្រុង។ ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ Gary Neville មាន​អារម្មណ៍ថា McTominay មាន​តម្លៃ​ក្នុង​ការ​ ជួយ​ដោះស្រាយ​បញ្ហា​ខ្សែបម្រើ​កណ្តាល​​របស់​បិសាចក្រហម​បាន។

Gary Neville បាន​ប្រាប់​ទៅ​កាន់ Sky Sports ថា៖ “McTominay ត្រូវ​បង្ខំ​ចិត្ត​អង្គុយ​នៅ​កៅអី​បម្រុង​ក្នុង​ការ​ប្រកួត​ទាំង​ពីរ​លើក​ដំបូង ស្រប​ពេល​ដែល​ថ្ងៃ​នេះ Mason Mount បាន​ក្លាយ​ជា​មនុស្ស​អរូប​ទៅ​ហើយ។ អ្វី​ដែល​ច្បាស់​បំផុត​មួយ រឺ​លើស​ពី​នេះ គឺ​ខ្សែ​បម្រើ​របស់ Manchester United ត្រូវ​ការ​ការ​ពង្រឹង​បន្ថែម។ នោះ​ប្រហែល​ជា​មាន​ន័យ​ថា Erik ten Hag ត្រូវ​តែ​ត្រឡប់​ទៅ​យក Scott McTominay មក​ប្រើប្រាស់​នៅ​តំបន់​បម្រើ​​វិញ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២