បាល់ទាត់អន្តរជាតិ
អតីតខ្សែប្រយុទ្ធរបស់ក្លឹបកាំភ្លើងធំ Theo Walcott ប្រកាសចូលនិវត្តន៍នៅក្នុងវ័យ 34 ឆ្នាំ

អតីតខ្សែប្រយុទ្ធរបស់ក្លឹបកាំភ្លើងធំ Arsenal គឺកីឡាករ Theo Walcott បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ហើយ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្នុងវ័យ 34 ឆ្នាំ។ យ៉ាងណាមិញ Theo Walcott បានលាចាកពីពិភពបាល់ទាត់ បន្ទាប់ពីចំណាយពេល 18 ឆ្នាំ ក្នុងនាមជាកីឡាករបាល់ទាត់អាជីព។
Theo Walcott បានស៊ុតបញ្ចូលទីសរុបបាន 129 គ្រាប់ ក្នុងការបង្ហាញខ្លួន 560 ប្រកួតសម្រាប់ក្លឹបដែលគាត់ធ្លាប់លេងមានដូចជា Southampton, Arsenal និង Everton។ គាត់ក៏បានបង្ហាញខ្លួនចំនួន 47 លើក សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស និងរកបានគ្រាប់បាល់ 8 គ្រាប់ផងដែរ។
គួររំលឹកផងដែរថា នៅអាយុ 17 ឆ្នាំ Walcott ត្រូវបានគេបញ្ចូលឈ្មោះនៅក្នុងក្រុមជម្រើសជាតិឈុតធំដែលដឹកនាំដោយលោក Sven-Goran Eriksson សម្រាប់ការប្រកួត World Cup ឆ្នាំ 2006។ ពេលនោះគាត់បានបង្កើតកំណត់ត្រាថ្មីមួយ ដោយក្លាយជាកីឡាករក្មេងបំផុតនៅក្នុងក្រុមជម្រើសជាតិអង់គ្លេស។
ប្រភព: Marca