Connect with us

បាល់ទាត់អន្តរជាតិ

Bellingham មាន​ស្ថិតិ​នៃ​ការ​ចាប់​ផ្ដើម​នៅ​ក្លឹប​ថ្មី Real Madrid ល្អជាង​អតីត​កីឡាករ​ឆ្នើម Cristiano Ronaldo

Published

on

កីឡាករ​វ័យ​ក្មេង​ដែល​កំពុង​ឡើង​ជើង​ខ្លាំង Jude Bellingham បាន​បង្ហាញ​ខ្លួន​ជាមួយ​ក្លឹប​ថ្មី​របស់​ខ្លួន Real Madrid នៅ​ក្នុង​ការ​ប្រកួត​ក្របខណ្ឌ La Liga ចំនួន​ពីរ​ប្រកួត​មក​ហើយ ហើយ​នៅ​ក្នុង​ការ​ប្រកួត​ទាំង​ពីរ​នេះ គាត់​ស៊ុត​បញ្ចូលទី​បាន​រហូត​ដល់ 3 គ្រាប់ និង Assists ម្ដង។

ជាមួយ​នឹង​ការ​ស៊ុតបញ្ចូលទី​ចំនួន 3 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ពីរ​លើក​ដំបូង​របស់​គាត់ Jude Bellingham ត្រូវ​បាន​ប្រៀបធៀប​ទៅ​នឹង​ស្ថិតិ​របស់​អតីត​កីឡាករ​ឆ្នើម​​ក្លឹប Real Madrid គឺ​ខ្សែប្រយុទ្ធ Cristiano Ronaldo។ យ៉ាង​ណា Jude Bellingham មាន​ស្ថិតិ​ល្អ​ជាង Cristiano Ronaldo ខណៈ​ដែល​ពីរ​ប្រកួត​ដំបូង​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ គាត់​រក​បាន​ត្រឹមតែ​ពីរ​គ្រាប់​ប៉ុណ្ណោះ។

គ្រាប់​បាល់​ដំបូង​របស់ Cristiano Ronaldo គឺ​ជា​ការ​ស៊ុត​បាល់ប៉េណាល់​ទី​ទល់​នឹង​ក្លឹប Deportivo de La Coruña ហើយ​មួយ​គ្រាប់​ទៀត គឺ​រក​បាន​នៅ​ពេល​ដែល Real Madrid ប្រកួត​ទល់​នឹង Espanyol។ យ៉ាង​ណា ការ​​ប្រកួត​ទី​បី​ក្នុង​អំឡុង​ពេល​នោះ គឺ​ជា​ការ​ប្រកួត​ក្រប​ខ័ណ្ឌ UEFA Champions League ហើយ Cristiano Ronaldo បាន​បង្ហាញ​ពី​ភាព​លេចធ្លោរ​យ៉ាង​ខ្លាំង ដោយ​រក​បាន​ពីរ​គ្រាប់ ក្នុង​ជ័យ​ជំនះ 5-2 ទៅ​លើ Zurich FC។

ប្រភព: Marca

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២