បាល់ទាត់អន្តរជាតិ
Cristiano Ronaldo ស៊ុត Hat-trick ក្នុងជំនួបជាមួយ Al Fateh នៅក្របខណ្ឌ Saudi Pro League

កាលពីរំលងអាធ្រាតយប់មិញនេះ តារាឆ្នើម Cristiano Ronaldo បានស៊ុតបញ្ចូលទី Hat-trick ដំបូងរបស់គាត់ ក្នុងរដូវកាលថ្មី 2023/2024 នៅ Saudi Pro League ខណៈដែលក្លឹប Al Nassr របស់គាត់បានយកឈ្នះក្រុមម្ចាស់ផ្ទះ Al Fateh ជាមួយនឹងលទ្ធផល 5 ទល់នឹង 0។
ក្រៅពី Cristiano Ronaldo ដែលជាម្ចាស់គ្រាប់បាល់បីគ្រាប់ម្នាក់ឯងនោះ ខ្សែប្រយុទ្ធចំណូលថ្មី Sadio Mane ក៏រកបាន 2 គ្រាប់ផងដែរ ដែលវាជាគ្រាប់បាល់ដំបូងរបស់គាត់ គិតចាប់តាំងពីបានចាកចេញពី Bayern Munich ទៅអារ៉ាប៊ីសាអូឌីត កាលពីដើមខែនេះ។ ទន្ទឹមនឹងនេះដែរ Aymeric Laporte ដែលជាអតីតខ្សែការពាររបស់ Man City ក៏បង្ហាញខ្លួនជាលើកដំបូងក្នុងជំនួបលីគកំពូលនេះដែរ។
Sadio Mane គឺជាម្ចាស់គ្រាប់បាល់បើកឆាកសម្រាប់ Al Nassr នៅនាទី 27 ដែលជាការ Assist ពី Cristiano Ronaldo។ យ៉ាងណាមិញ Cristiano Ronaldo ដែលត្រូវបានគេចាត់ទុកជាកំពូលអ្នកស៊ុតបញ្ចូលទីដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់នោះបច្ចុប្បន្នរកបានគ្រាប់បាល់ 3 គ្រាប់ហើយ ក្នុងការបង្ហាញខ្លួននៅ Saudi Pro League ចំនួន 2 ប្រកួត ខណៈដែលកាលពីរដូវកាលមុនគាត់ស៊ុតបញ្ចូលទីសរុប 14 គ្រាប់ ក្នុង 16 ប្រកួត ប៉ុន្តែមិនបានឈ្នះស្បែកជើងមាសនោះទេ ព្រោះ Abderrazak Hamdallah ជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេមានរហូតដល់ 21 គ្រាប់។
ប្រភព: Si.com
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ4 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)