Connect with us

បាល់ទាត់អន្តរជាតិ

Gareth Southgate បញ្ជាក់​ថា Greenwood នៅ​តែ​អាច​មាន​ឱកាស​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស

Published

on

គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក Gareth Southgate បាន​និយាយ​ពី​លទ្ធភាព​នៃ​ការវិល​ត្រឡប់​ទៅ​កាន់​ក្រុម​ជម្រើសជាតិ​វិញ​សម្រាប់ Mason Greenwood នា​ពេល​វេលា​ណាមួយ​នៃ​អនាគត​ដែល​អាច​កើត​ឡើង។ បច្ចុប្បន្ន​កីឡាករ​វ័យ 22 ឆ្នាំ​រូប​នេះ កំពុង​ប្រកប​អាជីព​បាល់ទាត់​នៅ​ទឹកដី​អេស្ប៉ាញ​ដោយ​លេង​ជាមួយ​ក្លឹប Getafe។

ដោយ​ឡែក Mason Greenwood បាន​ឃ្លាត​ឆ្ងាយ​ពី​ឱកាស​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ជា​យូរ​មក​ហើយ ចាប់​តាំង​ពី​ពេល​ដែល​គាត់​ជាប់​ឈ្មោះ​មិន​ល្អ ជា​មួយ​នឹង​រឿង​អាស្រូវ​នៃ​ការ​ចាប់​រំលោភ និង​គម្រាម​កំហែង​លើ​អតីត​មិត្ត​ស្រី​របស់​ខ្លួន។ ទោះ​ជា​យ៉ាង​ណា ពេល​នេះ Greenwood កំពុង​កសាង​អាជីព និង​ភាព​លេច​ធ្លោរ​របស់​ខ្លួន​ឡើង​វិញ​ក្នុង​វិស័យ​បាល់ទាត់។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​លោក Gareth Southgate បាន​ច្រានចោល​ការ​លើក​ឡើង​ដែល​ថា Greenwood នឹង​មិន​អាច​មាន​ឱកាស​ជាប់​ក្រុម​ជម្រើស​ជាតិ​សម្រាប់​ការ​ប្រកួត Euro 2024 ដោយ​គ្រូបង្វឹក​សញ្ជាតិ​អង់គ្លេស​រូប​នេះ​បាន​អះអាង​ថា ទ្វារ​នៅ​តែ​បើក​សម្រាប់​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ ប្រសិន​បើ​គាត់​អាច​បង្ហាញ​ភាព​លេច​ធ្លោរ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ពិភព​បាល់ទាត់។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២