Connect with us

បាល់ទាត់អន្តរជាតិ

Barcelona បោះបង់​ការ​ចង់​បាន Mason Greenwood

Published

on

ខ្សែប្រយុទ្ធ​ឆ្នើម Mason Greenwood របស់​ក្លឹប​បិសាចក្រហម Manchester United ដែល​បច្ចុប្បន្ន​កំពុង​ខ្ចី​ជើង​នៅ Getafe មិនមែន​ជា​ផ្នែក​មួយ​នៃ​គោលដៅ​ផ្ទេរ​របស់ Barcelona នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​ឡើយ។ ដូច​ដែល​បាន​រាយការណ៍​ដោយ​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា ក្លឹប​យក្ស​កាតាឡាន់ កំពុង​ច្រានចោល​ជម្រើស​ផ្ទេរ Greenwood ហើយ​ផ្តោត​អារម្មណ៍​របស់​ពួកគេ​ទៅ​លើ​គោលដៅ​ផ្សេង​ជំនួស​វិញ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Manchester United ត្រូវ​បាន​គេ​ដឹង​ថា មាន​ការ​សម្រេច​ចិត្ត​ច្បាស់លាស់​ហើយ​ក្នុង​ការ​ដាក់​លក់​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ ហើយ​ពួក​គេ​កំពុង​ស្វែងរក​អ្នក​ដែល​ចង់​ទិញ​គាត់​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​ខាង​មុខ។ កីឡាករ​វ័យ 22 ឆ្នាំ​រូបនេះ​ធ្លាប់​បង្ហើប​ដែរ​ថា ខ្លួន​ពេញ​ចិត្ត​នឹង​ជីវិត​ស្នាក់​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ ហើយ​មិនមាន​គម្រោង​ត្រឡប់​ទៅ​ប្រទេស​អង់គ្លេស​វិញ​ឡើយ។

គួរ​រំលឹក​ផង​ដែរ​ថា ក្នុង​ខែ​កុម្ភៈ ឆ្នាំ 2022 Greenwood ត្រូវ​បាន​គេ​ដោះលែង​​ឲ្យ​នៅ​ក្រៅ​ឃុំ បន្ទាប់​ពី​ការ​ចោទ​ប្រកាន់​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​មិត្ត​ស្រី​របស់​ខ្លួន។ មួយ​ឆ្នាំ​ក្រោយ​មក តុលាការ​បាន​ប្រកាស​ថា ការ​ចោទ​ប្រកាន់​ទាំង​អស់​​លើ Greenwood ត្រូវ​បានបោះ​ចោល ហើយ​បន្ត​មក​ទៀត ទើប​គាត់​ត្រូវ​បាន​ក្លឹប​បិសាចក្រហម​ដាក់​ឲ្យ​ខ្ចី​ជើង​ទៅ Getafe។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២