Connect with us

បាល់ទាត់អន្តរជាតិ

Victor Osimhen បដិសេធ​លុយ​ធំ​របស់​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត ដើម្បី​បន្ត​ក្ដី​ស្រមៃ​ជាមួយ Napoli

Published

on

កាល​ពី​ពេល​ថ្មីៗ​នេះ ខ្សែ​ប្រយុទ្ធ​ឆ្នើម Victor Osimhen បាន​បដិសេធ​ចំពោះ​កុងត្រា​ដែល​ផ្ដល់​ប្រាក់ពលកម្ម 1 លានផោន​ក្នុង​មួយ​សប្តាហ៍​ពី​ក្លឹប​នៅ​មជ្ឈិម​បូព៌ា។ យ៉ាង​ណា​មិញ​ក្លឹប Al Hilal ត្រូវ​បាន​គេ​ដឹង​ថា បាន​ដាក់​សំណើរ 140 លានអឺរ៉ូ​ទៅ Napoli សម្រាប់​ទិញ​យក​ខ្សែប្រយុទ្ធ​នីហ្សេរីយ៉ា​រូប​នេះ។

ក្រៅ​ពី​សំណើរ​ដែល​ជា​តម្លៃ​ខ្លួន​របស់ Victor Osimhen ហើយ​នោះ ក្លឹប Al Hilal ត្រូវ​បាន​គេ​ជឿ​ថា នឹង​ផ្ដល់​ប្រាក់​ពលកម្ម​ក្នុង​តម្លៃ​ប្រមាណ​ជា​ក្បែរ 1 លានផោន​ក្នុង​មួយ​សប្តាហ៍។ ផ្ទុយ​ទៅ​វិញ កីឡាករ​ដែល​ជា​អ្នក​ស៊ុត​បញ្ចូលទី​ច្រើន​ជាង​គេ​នៅ​ក្របខណ្ឌ Serie A រូប​នេះ កំពុង​ពិភាក្សា ដើម្បី​បន្ត​កុងត្រា​ជាមួយ Napoli បន្ថែម​ទៀត។

កីឡាករ​វ័យ 24 ឆ្នាំ Victor Osimhen ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចុះហត្ថលេខា​លើ​កុងត្រា​ថ្មី​រយៈពេល 2 ឆ្នាំ ដែល​មាន​សុពលភាពរហូត​ដល់​ឆ្នាំ 2027 ជា​មួយ Napoli ហើយ​លក្ខខណ្ឌ​នៃ​ការ​ចាកចេញ 150 លានអឺរ៉ូ។ ការ​សម្រេច​ចិត្ត​របស់ Osimhen បាន​កើត​ឡើង​ក្នុង​ពេល​ដំណាល​គ្នា​ជាមួយ​នឹង​ការ​បដិសេធ​ផ្ទេរ​ទៅ​មជ្ឈិមបូព៌ាផង​ដែរ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២