បាល់ទាត់អន្តរជាតិ
Granit Xhaka ត្រៀមខ្លួនពាក់ស្លាកប្រធានក្រុមជាថ្មីម្ដងទៀត បន្ទាប់ពីត្រូវបានគេដកហូតអស់រយៈពេលជាងពីរឆ្នាំ
ខ្សែបម្រើ Granit Xhaka បានបង្ហើបថា គាត់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីក្លាយជាប្រធានក្រុមរបស់ក្លឹបកាំភ្លើងធំ Arsenal ជាថ្មីម្តងទៀត បន្ទាប់ពីត្រូវបានគេដកហូតអស់រយៈពេល 2 ឆ្នាំកន្លះ។
Xhaka ត្រូវបានដកចេញពីតំណែងជាប្រធានក្រុមកាំភ្លើងធំក្នុងខែវិច្ឆិកា ឆ្នាំ 2019 បន្ទាប់ពីមានការផ្ទុះកំហឹងទល់នឹងអ្នកគាំទ្ររបស់ខ្លួន នៅក្នុងការប្រកួតមួយជាមួយ Crystal Palace ។
ចាប់តាំងពីពេលនោះមក ខ្សែបម្រើសញ្ជាតិស្វីសរូបនេះ ត្រូវបានគេគិតថា នឹងអាចចាកចេញពីកីឡដ្ឋាន Emirates នៅរដូវកាលបន្ទាប់។ ប៉ុន្តែកាលពីថ្មីៗនេះ គាត់បានសារភាពថា គ្រូបង្វឹកបច្ចុប្បន្នលោក Mikel Arteta បានបញ្ចុះបញ្ចូលគាត់ឲ្យស្នាក់នៅជាមួយក្លឹបរហូតដល់ពេលនេះ។
ដោយឡែកបច្ចុប្បន្ននេះ Xhaka គឺជាកីឡាករដ៏សំខាន់មួយរូបសម្រាប់ក្រុមកាំភ្លើងធំ Arsenal ដោយគាត់បានបង្ហាញខ្លួនច្រើនជាង 20 ប្រកួត នៅរដូវកាលនេះ។ Granit Xhaka បាននិយាយទៅកាន់ Sky Sports កាលពីពេលថ្មីៗនេះថា គាត់បានត្រៀមខ្លួនរួចហើយ ក្នុងការធ្វើជាប្រធានក្រុមជាថ្មីម្តងទៀត។ ហើយខ្ញុំមិនដែលគិតថា ខ្ញុំនឹងអាចមានឱកាសនេះម្ដងទៀតទេ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ5 days ago
Barcelona ជួលអង្គរក្សផ្ទាល់ខ្លួនឲ្យតាមការពារ Lamine Yamal
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្លះៗអំពីការប្រកួតបើកឆាក UCL រំលងអាធ្រាតនេះរវាង Liverpool និង AC Milan
-
បាល់ទាត់អន្តរជាតិ5 days ago
ខ្សែប្រយុទ្ធសំខាន់ម្នាក់របស់ក្លឹប Real Madrid របួសមិនអាចចូលលេងបាន 2 ខែ